វិធីសាស្ត្រងាយៗ ធ្វើឲ្យក្លៀកសស្អាត និងបាត់ក្លិន ពីតារាកញ្ញា​ ចាន់ គង្គារ

0
2
Loading...

ភ្នំពេញ៖ កញ្ញា​ ចាន់ គង្គារ ដែលជាតារាបង្ហាញម៉ូដ ដ៏ជោគជ័យម្នាក់ ក្នុងវិស័យសិល្បៈ កញ្ញាក៏បានបង្ហាញពីវិធីងាយៗ ដែលធ្វើឲ្យក្លៀករបស់លោកយើងសស្អាត និងចំណាយប្រាក់អស់តិចបំផុត​ ដែលមិនធ្លាប់មាន។

នៅក្នុងគណនីហ្វេសប៊ុករបស់តារាបង្ហាញម៉ូដរូបនេះ ក៏បានរៀបរាប់នៅក្នុងវិដេអូរបស់ខ្លួនថា “វិធីសាស្រ្តដែលធ្វើឲ្យក្លៀកសស្អាតរបស់នាងនោះ គឺទី១ ត្រូវមានក្រូចឆ្មា លាយជាមួយស្ករស នៅពេលលាយវារួចរាល់ហើយនោះ យកវាមកលាបនៅលើក្លៀក របស់យើង ព្រោះវាអាចជួយឲ្យក្លៀករបស់យើងភ្លឺ និងបំបាត់ក្លិនទៀតផង។ បន្ទាប់មកយកម៉ាស់បិតមុខមកបិទក្លៀករបស់យើង ដើម្បីឲ្យក្លៀកមានសំណើម។

អនុវត្តន៍វិធីសាស្រ្តងាយៗនេះ លោកអ្នកនឹងទទួលបានក្លៀកសស្អាត ដូចជាតារាមិនខាន ។

ទន្ទឹមនឹងនេះ តារាស្រីរូបនេះ ក៏បានបង្ហោះសារថា “សួស្តីអ្នកទាំងអស់គ្នា! អគុណច្រើនសំរាប់ការទស្សនានឹងគ្រាំទ្រវីដេអូរបស់ខ្ញុំ ហើយនាងខ្ញុំសូមបញ្ចក់ ម៉ាសបិទមុខដែរនាងខ្ញុំប្រើក្នុងវីដេអូរ ជាម៉ាសបិទមុខដែរប្រើលើកផ្ទៃមុខ តែផលិតផលនោះមិនមែនផលិតសំរាប់ក្លៀកនោះទេ តែវាគ្រាន់តែជាគំនិតឆ្នៃប្រឌិតរបស់ខ្ញុំផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

នាង សុំទោសដល់ម្ចាស់ Brand ដែរខ្ញុំបានប្រើខុសពីលក្ខខណ្ឌរបស់ផលិតផល 🙏🙏🙏”៕

គ្រឿងផ្សំ៖

អស់លុយតិចហើយបានក្លៀកស្អាតដូចតារា ចាងភ្លឺភ្លេកៗ ពាក់អាវដៃវាលលែងជាបញ្ហាហើយ Ja

Posted by Chan Kongka on Tuesday, May 28, 2019

បញ្ចេញយោបល់
Loading...