ជ្រុលពេកហើយ! យាយបង្កើតចិត្តអប្រិយ វាយដំចៅប្រុសអាយុជាង១ខួប របួសពេញរាងកាយ

0
82
Loading...

រតនគិរី: ជីដូនបង្កើតចិត្តអប្រិយម្នាក់ បានធ្វើសកម្មភាពវាយទៅលើចៅប្រុសរបស់ខ្លួន បណ្តាលឲ្យរងរបួសពេញរាងកាយ លុះរឿងរ៉ាវនេះបានបែកធ្លាយ ត្រូវបានកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួនជីដូនបង្កើតរូបនេះ មកសាកសួរ ។

ហេតុការណ៍ហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី ថ្ងែទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុចការដ្ឋាន 4 ក្នុងក្រុមហ៊ុនហ័ងអញ់យ៉ាឡាយ ភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ។

ជីដូនបង្កើតដែលធ្វើទារុណកម្មលើចៅបង្កើត មានឈ្មោះ លី ដារ៉ុង អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ។ ចំណែកក្មេងប្រុសរងគ្រោះ ឈ្មោះ ឃឺម រាជ ភេទប្រុស អាយុ១៨ខែ រស់ក្នុងបន្ទុក ជាមួយជីដូន ក្នុងភូមិឃុំកើតហេតុខាងលើ ។

ប្រភពព័ត៌មានបានឲ្យដឹងថា កន្លងមកឪពុកម្តាយក្មេងប្រុសរងគ្រោះ បានលែងលះគ្នា ហលយកូនប្រុសនេះបានរស់នៅជាមួយឪពុករបស់ខ្លួន។ នៅថ្ងៃកើតហេតុ ឪពុកក្មេងប្រុសរងគ្រោះ បានចេញទៅធ្វើការបាត់ ដោយទុកកូនប្រុសឲ្យនៅជាមួយម្តាយបង្កើតរបស់ខ្លួន។

ប្រភពបានបន្តថា លុះពេលឪពុកក្មេងប្រុសត្រឡប់មកវិញ ក៏បានប្រឡែងលេងជាមួយកូន ស្រាប់តែប្រទះឃើញស្នាមវាយពេញខ្លួនកូនប្រុស ហើយក៏បានសួរម្តាយ ទើបធ្លាយរឿងហិង្សានេះកើតឡើង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកកាន់កងរាជអាវុធហត្ថខេត្តតែម្តង។

លោក គិន វណ្ណា ទទួលបន្ទុកព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តរតនគិរី បានឲ្យដឹងថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយទៅលើចៅបង្កើតរបស់ខ្លួនប្រាកដមែន។

ស្ត្រីជាជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាការហលយ កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីបន្តនីតិវិធី។

យាយបង្កើតវាយធ្វើបាបចៅខ្លួនឯង

ពិតជាឃោឃៅមែន យាយបង្កើតវាយធ្វើបាបចៅខ្លួនឯង ត្រូវបានកងរាជអាវុធហត្ថស្រុកកូនមុំ ខេត្តរតនគិរីចាប់ខ្លួនបានហើយ បន្ទាប់ពីលោកយាយម្នាក់នេះវាយធ្វើចៅរបស់ខ្លួនទើបតែមានអាយុ១៦ខែយ៉ាងឃោឃៅបំផុត។អានបន្ត៖ https://khmer360.biz/?p=5892

Posted by Dr Fun 24H on Thursday, June 13, 2019

បញ្ចេញយោបល់
Loading...