ព្រះនាងតូច នរោត្ដម ជេនណា បើមើលកាន់តែយូរកាន់តែដូច Lisa ខ្លាំង

0
0
Loading...

​ព្រះនាង​តូច​នរោត្ដម​ ​ជេន​ណា​ ​សែ​រាជវង្ស​ខ្មែរ​ ​ដែល​កំពុង​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ ​តាមរយៈ​ទឹកដម​សំឡេង​ដ៏​លន្លង់លន្លោច​នោះ​ ​ត្រូវ​បាន​អ្នកគាំទ្រ​ភាគច្រើន​លើកឡើង​ថា​ ​ព្រះ​ភ័ក្​រ្ដ​របស់​ទ្រង់​គឺ​ស្រដៀងគ្នា​ខ្លាំង​នឹង​ ​Lisa​ ​ជាស​មា​ជិ​ក​ក្រុម​ចម្រៀង​ ​K​-​Pop​ ​Blackpink​ ​ដ៏​ល្បីល្បាញ​ទូទាំង​ពិភពលោក​ ​។​ ​អ្នកគាំទ្រ​ទាំងអស់​ថែមទាំង​មានបំណង​ចង់ឱ្យ​ព្រះនាង​តូច​ ​ជេន​ណា​ ​ប្រឡង​ចូល​ក្លាយជា​តារា​ ​K​-​Pop​ ​ក្នុងនាម​ជា​ជនជាតិ​ខ្មែរ​ទៀតផង​ ​ព្រោះ​ទ្រង់​មាន​ដុង​សិល្បៈ​ពេញ​ខ្លួន​ ​ពិសេស​ទ្រង់​ក៏​ចូលចិត្ត​ខាង​តន្ត្រី​ ​K​-​Pop​ ​នេះ​ខ្លាំង​ដែរ​ ​។​

អ្នកអង្គម្ចាស់​ ​នរោត្ដម​ ​ជេន​ណា​ ​ព្រះជន្ម​ ​៨​ ​ព្រះវស្សា​ ​ជា​បុត្រី​ទីពីរ​របស់​អ្នកអង្គម្ចាស់​នរោត្តម​បុប្ផា​រី​ ​និង​ ​ជា​ព្រះរាជ​នត្តា​របស់​ ​សម្តេច​ព្រះ​មហិស្​សរា​ ​នរោត្តម​ចក្រពង្ស​ ​មាន​រូបឆោម​ល្អ​ក្រៃលែង​ ​ពិសេស​ទ្រង់​មាន​សមត្ថភាព​ផ្នែក​សិល្បៈ​មិនធម្មតា​ឡើយ​ ​។​ ​ទ្រង់​មាន​ទឹកដម​សំឡេង​យ៉ាង​ក្រអួន​ក្រអៅ​ ​ហើយ​ថែមទាំង​អាច​ច្រៀង​បាន​រហូត​ ​៥​ ​ភាសា​ ​ដូចជា​ ​ថៃ​ ​ចិន​ ​អង់គ្លេស​ ​បារាំង​ ​ខ្មែរ​ ​ជាដើម​ ​។​ ​

ក្រៅពី​ច្រៀង​សែ​រាជវង្ស​វ័យក្មេង​អង្គ​នេះ​ ​ថែមទាំង​អាច​បញ្ចេញ​ក្បាច់​រាំ​យ៉ាង​រស់រវើក​មិនថា​ ​ផ្នែក​បុរាណ​ ​សម័យ​នោះ​ទេ​ ​ពិសេស​គឺ​ ​K​-​Pop​ ​ទ្រង់​អាច​រាំ​យ៉ាង​ល្អ​មិនចាញ់​សិល្បៈ​ករ​ជើងចាស់​ឡើយ​ ​។

បញ្ចេញយោបល់
Loading...