មានវគ្គបន្តទៀតហើយ Fast & Furious 9 ​នឹង​មក​ថត​នៅ​ថៃ ​ជិត​១​ខែ

0
4
Loading...

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ​ថៃ ​រឿង Fast & Furious 9 ​នឹង​មក​ថត​នៅ​ប្រទេស​ថៃ​ជិត​១​ខែ ​ដើម្បី​យក​ទេសភាព​ស្អាត​ៗ ​ឱ្យ​ត្រូវ​នឹង​សាច់​រឿង​ថ្មី។

ភាព​យន្ដ​ប្រណាំង​ឡាន​ល្បី​បំផុត​នៅ​លើ​លោក​នេះ ​នឹង​ចាក់​បញ្ចាំង​ភាគ​ទី​៩​របស់​ខ្លួន​នៅ​ឆ្នាំ​ក្រោយ។ ខណៈ​ដែល​បច្ចុប្បន្ន​ពួកគេ​កំពុង​ផលិត ​ហើយ​ក៏​បាន​ជ្រើសរើស​តំបន់​ទេសចរណ៍​នៅ​​ប្រទេស​ថៃ ​៤​កន្លែង ដើម្បី​មក​ថត​ផង​ដែរ។ ​តំបន់​ទាំង​៤​នោះ​រួម​មាន Phuket, Phang Nga, Krabi និង Surat Thani។ ក្នុង​ការ​មក​ស្នើ​សុំ​ថត​នេះ​ដែរ ​ខាង​ក្រុម​ហ៊ុន​ផលិត ​ក៏​បាន​ផ្ដល់​ឱ្យ​ថៃ​ជាង​១០​លាន​ដុល្លារ​ផង​ដែរ ​ដើម្បី​សុំ​សិទ្ធិ​ថត ​និង​ឱ្យ​ភាគី​ថៃ​សម្រួល​ឱ្យ​ការ​មក​ថត​រលូន​ទៅ​មុខ។

ការ​ថត​ឈុត​ឆាក​នៅ​ប្រទេស​ថៃ​នេះ ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១ ដល់ថ្ងៃទី ២៧ កក្កដា ឆ្នាំ២០១៩៕

បញ្ចេញយោបល់
Loading...