Huawei ត្រៀមដឹកជញ្ជូន​ស្មាតហ្វូនខ្លួនដែលបំពាក់​ HongMeng OS ចូលទីផ្សារ​ ១ លានគ្រឿង

0
4
Loading...

ក្រុមហ៊ុន​ Huawei កំពុងចាត់ចែងត្រៀមដឹកជញ្ជូន​ Smartphone ដែលបំពាក់ប្រព័ន្ធដំណេីរការ​ HongMeng OS របស់ខ្លួនចំនួន​មួយលានគ្រឿងនៅពេលឆាប់ៗខាងមុខនេះ​ ។ តាមការបញ្ជាក់ពី​ Rosenblatt Securities បានអោយដឹងថា​រាល់​ Smartphone របស់ក្រុមហ៊ុន​ Huawei ដែលបំពាក់​ OS ផ្ទាល់ខ្លួន​គឺកំពុងឆ្លងកាត់ការធ្វេីតេស្តរួចហេីយ​ ហេីយក៏អាចប្រេីប្រាស់បានជាមួយរាល់កម្មវិធីរបស់​ android ផងដែរ​ តែវាមានសុវត្ថិភាពខ្ពស់ជាង​ក្នុងការការពារទិន្នន័យរបស់អ្នកប្រេីប្រាស់​ ។

លោក​ Richard Yu ដែលជា​ CEO របស់ក្រុមហ៊ុន​ Huawei បានអោយដឹងថា​ សំរាប់ប្រព័ន្ធដំណេីរការ​ HongMeng របស់ខ្លួន​អាចនឹងដាក់អោយប្រេីប្រាស់ជាផ្លូវការនៅចុងឆ្នាំនេះ​ រឺ​ ដេីមឆ្នាំក្រោយ​ ហេីយ​ OS នេះមិនមែនសំរាប់ដាក់អោយប្រេីប្រាស់តែលេី​ Smartphone Huawei ប៉ុណ្ណោះទេ​ អាចនឹងមាននៅលេី​កុំព្យូទ័រ, Tablet, ទូរទស្សន៏ឆ្លាតវៃ​ និង ឡានទំនេីប​ ជាដេីម។

បេីទោះបីជាប្រទេសអាមេរិចបានទុកពេលអោយបីខែក្នុងកិច្ចចរចាររវាង​ក្រុមហ៊ុន​ Huawei និង​ google តាំងពីថ្ងៃទី​ 20 ខែឧសភា​ មកក៏ពិតមែន​ តែក្រុមហ៊ុននេះក៏បានត្រៀមខ្លួនរួចជាស្រេចហេីយក្នុងការបញ្ចេញប្រព័ន្ធដំណេីរការរបស់ខ្លួនដែលបានឆ្លងកាត់ការធ្វេីតេស្ដអស់ជាច្រេីនឆ្នាំមកហេីយទៅដល់អ្នកប្រេីប្រាស់​ ។ បេីតាម​វេបសាយពត៌មានទីស្នាក់ការកណ្ដាលបស់ក្រុមហ៊ុន​ Huawei ក៏បានអោយដឹងដែរថា​ ប្រព័ន្ធដំណេីរការ​ HongMeng OS ទទួលបានការចុះពាណិជ្ជសញ្ញា​តាមបណ្ដាប្រទេសមួយចំនួនរួចហេីយដូចជា​ ទ្វីបអ៉ឺរ៉ុប​,កាណាដា​, កូរ៉េខាងត្បូង​ និង​ ម៉ិចស៉ីកូ​៕

បញ្ចេញយោបល់
Loading...