សូមប្រុងប្រយ័ត្ន! ធនាគារ ABA សូមអោយបងប្អូនប្រុងប្រយ័ត្នចំពោះអំពើឆបោកលុយកាក់ ដោយខាងធនាគារបានប្រាប់ពីវិធីការពារថា….

0
11
Loading...

សូម បញ្ជាក់ថា ធនាគារយើងខ្ញុំ មិនដែលឲ្យបុគ្គលិក ឬ អ្នកតំណាងណាម្នាក់ ទៅទាក់ទងសុំព័ត៌មានគណនី ឬ ព័ត៌មានកាត ពីអតិថិជនឡើយ ។​ ជនឆបោកតែងព្យាយាមក្លែងបន្លំ ធ្វើយ៉ាងណាឲ្យមើលទៅឬស្តាប់ទៅដូចជា ខ្លួនគេជាអ្នកតំណាង មកពី ធនាគារ ABA ប៉ុន្តែអ្នកអាចដឹងបានយ៉ាងងាយ ដោយធ្វើការកាត់សម្គាល់ លើជនទុច្ចរិតទាំងនោះ ដូចខាងក្រោម (សូមមើលគំរូអ៊ីមែលឆបោកខាងក្រោម )៖

-​ សម្គាល់មើលអ៊ីមែល ដែលពួកគេ ប្រើដើម្បីទាក់ទងមក ៖ ជួនកាលអ៊ីមែល ដែលជនក្លែងបន្លំប្រើវា មានភាពខុសគ្នា ពីអ៊ីមែលពិត​តែអក្សរមួយប៉ុណ្ណោះ ។ ចងចាំថា ធនាគារយើងខ្ញុំមិនដែលប្រើប្រាស់ អ៊ីមែលមានអាសយដ្ឋាន​ ababakn.com, advancebankasia.com, ababankofasla.com, advancebankofasia.com, ababnkofasla.com, accountant.com, ababcambodia.org, ababankonline.com, ababkonline.com, ababnk.com, abacamb.com, advancedbankasia.com

ឬ អាសយដ្ឋានអ៊ីមែលស្រដៀងៗនេះឡើយ ហើយធនាគារ ABA ក៏មិនដែលស្នើឲ្យភាគីទី៣ណាផ្សេងទៀត ទាក់ទង អតិថិជន ដើម្បីទៅទទួលយករង្វាន់ បណ្តាំមរតក និងអំណោយនានានោះទេ ។ អ៊ីមែលផ្លូវការរបស់យើង គឺត្រូវ ចេញពីអាស័យដ្ឋាន XYZ@ababank.com តែ ប៉ុណ្ណោះ។
-​ ខ្លឹមសារ នៃអ៊ីមែល ដែលចាប់ផ្តើមជាមួយនឹងការបំភ័យ ឬ ជំរុញអ្នកឲ្យចុចលើលីង ឬដោនឡូដ ឯកសារ ភ្ជាប់ ។
-​ អ្នកផ្ញើអ៊ីមែល សរសេរឈ្មោះអ្នកមិនត្រឹមត្រូវ ឬមិនបានលើកឡើងពីឈ្មោះអ្នកចំជាដើម ។
-​ ហត្ថលេខារបស់ អ៊ីមែល មានភ្ជាប់ជាមួយលីង ដែលមិន ពាក់ព័ន្ធ ជាមួយ ABA ។

សកម្មភាពបែបនេះជាញឹកញយ ត្រូវបានប្រើដោយជនទុច្ចរិត ដើម្បីបញ្ចុះបញ្ចូលជនរងគ្រោះ ឲ្យផ្តល់ព័ត៌មានដល់ពួកគេ ដូចជាកាត ឬលេខ គណនីធនាគារលេខសម្ងាត់ និងព័ត៌មានលំអិត ដែលគេអាចប្រើបាន ដើម្បីធ្វើការក្លែងបន្លំ ។ សូមចងចាំថា ធនាគារ ABA មិនដែលផ្ញើ អ៊ីមែល សារខ្លីៗ ឬលីងវិបសាយទៅអ្នក ដើម្បីស្នើឲ្យអ្នកបញ្ចូលលេខកាតរបស់ខ្លួន លេខសម្ងាត់របស់ធនាគារ អនឡាញ ឬ ព័ត៌មានសម្ងាត់ដទៃៗទៀតឡើយ ។

ប្រសិនបើ អ្នកទទួលបានអ៊ីមែល ឬសារបន្លំថា មកពី ធនាគារ ABA ដែលគួរឲ្យសង្ស័យ ហើយអ្នកមិនអាចផ្ទៀងផ្ទាត់បាននោះ សូមរាយការណ៍មកយើងខ្ញុំជាបន្ទាន់ តាមរយៈ info(at)ababank.com ។ ប្រសិនបើអ្នកគិតថា អ្នកប្រហែលបានក្លាយជាជនរងគ្រោះ ចំពោះការលួចបន្លំ ឬការក្លែងបន្លំណាមួយហើយនោះ សូមទូរស័ព្ទមកកាន់យើងខ្ញុំជាបន្ទាន់ តាមរយៈលេខ +855 23 225 333 »។ សូមជួយ​ស៊ែរបន្ត​ដល់បងប្អូន​ឲ្យបានដឹងផង​ ចំពោះ​ការ​ប្រុងប្រយ័ត្ន​ដូចដែរ​ខាង​ធនាគារ​ ABA បានធ្វេីការ​លេីកឡេីងថា​ខាងលេី​ផងនោះ។

បញ្ចេញយោបល់
Loading...