សោកស្ដាយណាស់! លោក ព្រហ្ម ម៉ាញ ត្រូវចោរលួចគាស់ផ្ទះ អស់ទឹកប្រាក់៥មុឺនដុល្លារ និងសភ្ភារៈមួយចំនួនទៀត

0
9
Loading...

ភ្នំពេញ៖ មហាជនប្រាកដជាបានស្គាល់ តារាកំប្លែងជើងចាស់ ដ៏ល្បីឈ្មោះ លោក ព្រហ្ម ម៉ាញ ដែលទទួលបានការគាំទ្រខ្លាំង ពីសំណាក់ប្រិយមិត្តរាល់គ្នា តាមរយៈការសម្ដែងអាយ៉ៃឆ្លងឆ្លើយ បែបកំប្លែង។ លោក​ តែងតែផ្ដល់ស្នាមញញឹមសម្រាប់អ្នករាល់គ្នា តាមអត្ថន័យអាយ៉ៃ ចាក់ទឹកមិនលេចរបស់លោក។

ជាពិសេស​លោក ព្រហ្ម ម៉ាញ មិនត្រឹមតែមានការគាំទ្រក្នុងប្រទេសនោះទេ គឺគេតែងឃើញវត្តមានរបស់លោក ទៅសម្ដែងនៅក្រៅប្រទេសជាញឹកញាប់។ ប៉ុន្តែ ជាអកុសល កាលពីយប់មិញ លោក ព្រហ្ម ម៉ាញ​​ បានជួបរឿងដ៏គួរឲ្យសោកស្ដាយមួយ គឺ មានចោរលួចគាស់ផ្ទះ របស់លោក​ស្របពេល ដែលគ្មានអ្នកណានៅ។

លើសពីនេះ ទ្រព្យសម្បត្តិនៅក្នុងផ្ទះត្រូវចោរ រុករើខ្ទេចខ្ទី ព្រមទាំងបាត់ថវិកាដែលលោកបានខិតខំរក អស់ចំនួន ៥មឺុនដុល្លារ។ តាមរយៈហ្វេសប៊ុករបស់នាយព្រែក បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ក្រោយពីមានរឿងដ៏គួរឲ្យសោកសៅបែបនេះ ព្រមទាំងមានការអំពាវនាវ​ ឲ្យសមត្ថកិច្ចជួយវែករកមុខសញ្ញា

ជនដែលបានធ្វើសកម្មភាព និងយកប្រាក់ដែលជាកម្លាំងញើសឈាមរបស់លោក ព្រហ្ម ម៉ាញ នោះយកមកវិញ។ ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យអ្នករាល់គ្នា បញ្ចេញមតិ មានការសោកស្ដាយ និងអាណិតដល់តារាកំប្លែងរូបនេះយ៉ាងខ្លាំង៕

បញ្ចេញយោបល់
Loading...