ញ៉ាក់សាច់! គ្រាន់តែស្បែកជើង គង់ ច័ន្ទស្រីមុំ ពាក់លេងសោះ មានតម្លៃកប់សារី

0
3
Loading...

ហ្វេសប៊ុក៖ អ្នកនាង គង់ ចន្ទស្រីមុំ គឺជាអតីតតារាសម្ដែងសម័យបែប សុិចសុី ដ៏មានប្រជាប្រិយមិត្ដនាពេលកន្លងមក ក្រោយមកអ្នកនាង រួមជាមួយលោក គីម សីហា ដែលជាដៃគូររួមសម្ដែងជាមួយគ្នា ក៏បានចាប់ដៃគ្នាលាចាកភាពនៅលីវ មកសាងសុភមង្គល ដើរចូលរោងការ រហូតមកដល់ពេលនេះ មានចំណងស្នេហ៏កូនស្រីដ៏ស្រស់ស្អាតម្នាក់ថែមទៀតផង។ដោយឡែកក្រោយពីរៀបការជាមួយគ្នារួចមក រូបនាងព្រមទាំងស្វាមីរបស់នាង បានឈប់ពីវិស័យសិល្បៈរួចមក

ក៏បានចាប់ដៃគ្នាសាងមុខជំនួញថ្មី ដែលមុខជំនួញរបស់អ្នកនាង ពិតជាទទួលបានការគាំទ្រពីសំណាក់មហាជនជាច្រើន។ ងាកមកនិយាយពីរបស់ប្រើប្រាស់របស់អ្នកនាងវិញ មិនថាកាបូបសម្លៀកបំពាក់ ឬស្បែកជើងនោះទេ សុទ្ធសឹងតែជា របស់ប្រ៊េនៗតម្លៃថ្លៃៗ។យ៉ាងណាមិញ កាលពីពឹលថ្មីៗនេះ អតីតតារាសម្ដែងនេះ បានធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសជាមួយ

នឹងស្វាមីរួមនិងកូនស្រីជាទីស្រលាញ់របស់ខ្លួន ដោយនាងបានតុបតែងខ្លួនយ៉ាងស៊ីវិល័យ ក្នុងនោះគេចាប់អារម្មណ៍ឃើញ ម៉ូដស្បែកជើង ដែលនាងពាក់មើលទៅ ពិតស្រស់ស្អាតណាស់ គឺជាប្រ៊េន GUCCI ដែលមួយគូៗមានតម្លៃថ្លៃៗដល់ទៅក្បែរ ២០០០ដុល្លារឯណោះ។ជាក់ស្ដែងយោងតាមរយៈ វេបសាយ ម៉ាកល្បី GUCCI បានប្រាប់ឱ្យដឹងពីតម្លៃ ស្បែកជើងដែលអ្នកនាង គង់ ច័ន្ទស្រីមុំ

ដែលពាក់ដើរលេងជាមួយក្រុមគ្រួសារនោះ មានតម្លៃរហូតទៅដល់ ១៤៧៥ដុល្លារ ហើយមួយគូរទៀតមានតម្លៃរហូតទៅដល់ ១៨៩០ដុល្លារ ដែលទាំងអស់នេះមិនទាន់គិតពីតម្លៃគ្រឿងអលង្ការ រួមទាំងឈុតខោអាវ និងកាបូបផងដែរ។

បញ្ចេញយោបល់
Loading...