អ្នកលក់ឡេលាបស្បែកអោយស Zey Neang ត្រូវបានក្រសួងសុខាភិបាល ប្រកាសបញ្ឈប់ការទិញនិងប្រើប្រាស់

0
5
Loading...

ភ្នំពេញ៖ នៅថ្ងៃនេះ​ផងដែរ​ ក្រសួង​សុខាភិបាល​ បានចេញ​សេចក្តី​ជូន​ដំណឹង​ ស្តីពីការ​ហាម​ឃាត់​គណនី​ហ្វេសបុក​ឈ្មោះ​ Zey Neang លក់ឡេ​លាប​ស្បែក​ស​ 100% កំពុង​ផ្សព្វផ្សាយ​លក់​នូវ​ផលិតផល​គ្រឿង​សម្អាង​ គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​។ ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សូម​ជម្រាប​ដល់​សាធារណៈ​ជន​ឲ្យ​បាន​ជ្រាប​ថា៖​យោងតាម​ការពិនិត្យ​ឃេីញលេី​បណ្តាញ​សង្គម​ហ្វេសបុក​(Facebook) រៀងរាល់ថ្ងៃ​ គណនី​មួយឈ្មោះ​ Zey Neang លក់ឡេ​លាប​ស្បែក​ស​ 100%​ កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​

គ្រឿង​សម្អាង​ជាច្រើន​មុខ​ ដែលគ្មានចុះប្រវេទន៍​ គ្មាន​ការ​ត្រួតពិនិត្យ​គុណភាព​ គ្មាន​ក្រុម​ហ៊ុន​នាំចូលស្របច្បាប់​ និងគ្មាន​ច្បាប់​អនុវត្តន៍​ផ្សព្វផ្សាយ​ពីក្រសួង​សុខាភិបាល​ ដែលមានឈ្មោះ​ដូចជា៖ ១-​ ឡេលាបស្បែក​ Dr. white body lotion, ២-​ ឡេលាបក្លៀក​ Dr. white ampit day cream, ៣-​ ឡេលាបក្លៀក​ Dr. white ampit night cream, ៤-​ ឡេលាបមុខ​ Dr. white skincare, ៥,​ Dr.white ampit scrubដេីម្បី​ជៀសវាង​ការខាតបង់​ប្រាក់កាស​ និងប៉ះពាល់ដល់​សុខភាព​ ឬអាចឈានដល់ការបាត់បង់អាយុ​ជីវិត​របស់អ្នក​ ប្រេីប្រាស់​

ទៀត​នោះ​ ក្រសួង​សុខាភិបាល​ សូម​ជម្រាប​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ត្រូវ​បញ្ឈប់​ការ​ប្រើ​ប្រាស់​ផលិតផល​គ្រឿង​សម្អាង​ខាងលើនេះ​ជាបន្ទាន់​។ ក្រសួង​សុខាភិបាល​តម្រូវ​ឲ្យ​ម្ចាស់​គណនី​ខាងលើ​នេះ​ ត្រូវ​បញ្ឈប់​ការ​នាំចូល​ លក់​ ចែកចាយ​ និង​ផ្សព្វផ្សាយ​ផលិតផល​គ្រឿង​សម្អាង​ខាងលើនេះ​ជាបន្តទៀត​ ព្រមទាំង​ប្រមូល​ផលិតផល​ទាំង​នេះ​មកវិញ​ ដេីម្បីកំទេចចោល។ក្រសួង​សុខាភិបាល​ នឹងមាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវ​ច្បាប់​

ចំពោះ​ម្ចាស់​គណនី​ឈ្មោះ​ Zey Neang លក់ឡេ​លាប​ស្បែក​ស​ 100%​ ដែលនាំចូល​ លក់​ចែកចាយ​ និង​ផ្សព្វផ្សាយ​គ្រឿង​សម្អាង​ខាងលើនេះ​ ទៅតាម​ច្បាប់​ ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ឱសថ​ជាធរមាន​ ។

បញ្ចេញយោបល់
Loading...