ក្តៅៗ! ឃាត់កម្មសម្លាប់ចៅនិងយាយ ដោយកាត់ក្បាលចោល ពេលនេះរកឃើញក្បាលនោះហើយដោយសារតែ

0
116
Loading...

ហ្វេសប៊ុក៖ ប្រិយមិត្ត​ មហាជន​ទូទាំង​ប្រទេស​ បាននឹងកំពុងតែ​ មានក្តីក្រៀមក្រំ​ជាខ្លាំង​ និងមានការ​តាមដាន​ យ៉ាង​យក​ចិត្ត​ទុកដាក់​ ពាក់​ព័ន្ធ​នឹងករណី​ ឃាតកម្មកាត់ក្បាល យាយ និងចៅ​ នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម​ ដោយបាន​បន្សល់ទុក​តែខ្លួនយ៉ាង​ព្រៃផ្សៃ​ កាលពីថ្ងៃទី០៣ មេសា ឆ្នាំ២០១៩។ទាក់ទង​នឹង​ករណី​ឃាតកម្ម​ ដ៏សាហាវ​ ឃោរឃៅ​ ដោយ​ជន​សង្ស័យ​ បានកាត់ក្បាល លោកយាយនិងចៅ​ នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម​នេះដែរ​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វេីការ​សេីបអង្កេត​ តាម​ចាប់​ខ្លួន​

ឃាតករ​ ​បានហេីយ​ ដោយជនសង្ស័យមានឈ្មោះ ស៊ឹម ខេង ភេទប្រុស មានអាយុ៥៥ឆ្នាំ នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។​ដោយឡែក​ បេីទោះបីជា​រកឃេីញ​ជនបង្ក​ហេីយនោះ​ តែក្បាលរបស់​ជនរងគ្រោះ​ គឺមិនទាន់មានដំណឹងនៅឡេីយនោះទេ​ រហូតមកដល់ថ្ងៃនេះ​ ទេីបក្បាល​ទាំង​២​របស់​ជន​រងគ្រោះ​

ត្រូវ​បាន​គេប្រទះឃេីញហេីយ​ ដែលមានសភាព​សល់តែ​ឆ្អឹង​តែ​ប៉ុណ្ណោះ​។ ជាមួយ​គ្នា​នេះដែរ​ បេីតាម​ការ​បញ្ជាក់​តាមរយៈ​គណនី​ហ្វេសបុក​ឈ្មោះ​ លាង​ហាក់​ ស៊ូ​ បាន​ធ្វើការ​បង្ហាញ​ ដោយមាន​ខ្លឹមសារ​ថា​ «១៨/០៤/២០១៩​ វេលាម៉ោង៥:៣៥នាទីល្ងាច ករណីឃាតកម្ម​

កាត់ក្បាលយាយ​ និងចៅ​ កាលពីថ្ងៃទី០២/០៤/២០១៩ រកក្បាលឃើញហើយ នៅដីក្រោយផ្ទះ ប្រាក់ សេងហឿ នៅភូមិទួលថ្ម ឃុំថ្មពូន…..»។

 

បញ្ចេញយោបល់
Loading...