អួតរឿងថ្លៃបណ្ដាការប្រពន្ធដល់ទៅ ១១៩៩០ដុល្លា គាត់មិនចេះស្លរកកូរ ប្រពន្ឋដើមបោះសម្តី…

0
6
Loading...

មានបុរសម្នាក់បានបង្ហោះអួតរឿងថ្លៃបណ្ដាការប្រពន្ធដល់ទៅ ១១ ៩៩០ដុល្លារអាមេរិក ទោះបីជាប្រពន្ធខ្លួនមិនចេះស្លរកកូរក៏ដោយ ហើយត្រូវបានសារព័ត៌មានក្នុងស្រុកមួយចុះផ្សាយ ក៏លេចលឺដល់ប្រពន្ធដើម ដែលមានគណនីហ្វេសប៊ុកឈ្មោះ Jinnie Vann បានបោះសម្ដីអោយថា៖

«បានឃើញគូរស្នេហ៍មួយគូនេះល្បីដល់ហើយ​ ល្បីមកដល់ឥលូវទៀត​ផ្អែមល្ហែមសម្បើមណាស់​ ចំណែកមនុស្សប្រុសនេះគ្រប់គ្នាយល់ថាជាសុភាពបុរសពិតប្រាកដស្មោះស្នេហ៍ណាស់​ ហើយនារីនេះពិតជាសំណាងណាស់ដែលបានជួបម្នាក់នេះ​ នាក់ដឹងបានដឹងថាម៉េច​ 😏 ទាំងគូរធ្វើខ្លួ​នដូចត្រឹមត្រូវណាស់​ តាមពិតមនុស្សប្រុសនេះជាមនុស្សដែលគ្មានទំនួលខុសត្រូវសោះ​រស់នៅជាមួយខ្ញុំជាងមួយឆ្នាំជាគ្រួសារតែមួយឱ៍ពុកម្តាយចេញចូលទាំងសងខាង​ ថែមទាំងមានកូនក្នុងពោះជាង 8 ខែជិតសម្រាលទៀត​ តែមិនដឹងថាវាជាមនុស្សប្រភេទម៉េចទេ​សុខចិត្តចោលកូនខ្លួនឯងទៅយកស្រី​ ឪពុកម្តាយវាក៏ដូចគ្នាហក់ទៅនេះហក់ទៅនោះមិនគិតបុណ្យបាបទេឱ្យតែបានកូនប្រសារថ្មី​ តែខ្ញុំនិយាយនេះមិនមែនចង់បានអាប្រុសនេះមកវិញទេ​ គ្មានវាក៍ខ្ញុំអាចចិញ្ចឹមកូនខ្ញុំម្នាក់ឯងបានដែរ​ គ្រាន់តែចង់និយាយរឿងការពិតចេញពីចិត្តខ្លះ​ 😡

ធ្វើរឹកហុឺហាអស្ចារ្យជាមួយស្រីក្រោយសម្បើមណាស់​ យកឡានដែលខ្ចីក្រុមហ៊ុនបង់រំលោះនៅជាប់បំណុលរួមគ្នាជាមួយខ្ញុំនៅឡើយទៅជិះឡូយឆាយជាមួយស្រីក្រោយហុឺហាសម្បើមណាស់​ ហើយស្រីក្រោយនោះអាសូរមកពីណាមិនដែលស្គាល់មិនសូវជាអីទេតែនេះជាមនុស្សដែលធ្លាប់ធ្វើកាកន្លែង​ជាមួយគ្នាស្គាល់ខ្ញុំសោះ​ មិនមែនមិនដែលដឹងឯណាថាខ្ញុំជាមួយអាម្នាក់និងជាអីនិងគ្នា​ ដំបូងឡើយធ្លាប់ទៅញាំអីជុំគ្នាជាមួយស្រីនិងដែរ​ ហើយក៍ធ្លាប់លឺបន្លំហៅអាប្រុសម្នាក់និងប្តីៗពេញមាត់នៅចំពោះមុខខ្ញុំតែខ្ញុំមិនបានចាប់អារម្មណ៍​ ដោយសាគិតថាស្គាល់គ្នាហៅលេង​តែតាមពិតវាចង់ធ្ពក់មែ​នសោះ​ ហើយយកបានហើយមកឌឺដងនិយាយផ្លែផ្កាដាក់ខ្ញុំទៀត សុទ្ធតែថារបស់ដែលវាចង់បានត្រូវយកឱ្យបាន​ មិនអីទេនាង​ នាងឯងយកចុះអាប្រុសចឹងនោះយើងមិនត្រូវការវាមកវិញទេព្រោះវាដូចជាសត្វព្រៃទៅហើយកុំភយ័ខ្លាចយើងប្តឹងវាចង់យកវាមកវិញនោះ​ 😏
ជួយសែឱ្យគេបានឃើញផង»៕

បញ្ចេញយោបល់
Loading...