របៀបធ្វើសម្លខួរក្តាម

0
9
Loading...

#គ្រឿងផ្សំ
ក្តាម (ស្រែ) ១គីឡូក្រាម
ប្រហុក ៤ចង្វា (តាមចំនូលចិត្ត)
ម្ទេស ៤គ្រាប់
ម្អម តាមចំនូលចិត្ត
ស្ករស ទឹកត្រី ១ស្លាបព្រាបាយ
ម្សៅស៊ុប ១ស្លាបព្រាបាយ
អំបិល បន្តិច
ទឹក ៥០០មីលីលីត្រ (តាមចំនូលចិត្ត)
បន្លែ: ននោង ឬ ល្ហុង

#វិធីធ្វើ

– ក្តាមលាងទឹកអោយស្អាត បកអោយស្អាត រួចកាត់ដង្កៀតធំៗ និងស្នូកទុកមួយអន្លើ។
– យកក្តាមដែលបករួចទៅបុកអោយម៉ត់ (ដង្កៀតធំៗ និងស្នូកអត់បុកទេ) រួចយកមកលាយទឹកបន្តិច (ដើម្បី ច្របាច់យកខួរ) ច្របាច់អោយសព្វ ស្រង់កាកចេញអោយអស់ទុកទឹកសម្រាប់ស្លរ។ ធ្វើបែបនេះពីរបីរហូតដល់អស់ទឹក ៤០០មីលីលីត្រ។
– ខ្វេះយកខួរចេញដាក់ក្នុងទឹកខួរមិញ។
– ដាក់ទឹកដែលនៅសស់ដាំអោយពុះ រួចជ្រុំប្រហុកដាក់ (ដួសពពុះចោល) រួចដាក់ស្ករស អំបិល ទឹកត្រី ម្សៅស៊ុប និងដង្កៀតក្តាមចូល រំងាស់ប្រហែល ៥នាទី។
– ដាក់បន្លែននោងឬល្ហុងចូល ទុក១នាទី រួចចាក់ទឹកខួរចូលទុកអោយពុះ ភ្លក្សរសជាតិតាមចំនូលចិត្ត រួចដាក់ម្អមចូលទុក១នាទីជាការស្រេច៕

បញ្ចេញយោបល់
Loading...