សម្ដេច​តេជោ ហ៊ុន សែន បញ្ជា​តាម​រក​មេ​ខ្លោង​នាំ​គ្រឿង​ញៀន​ចូល Rock

0
5
Loading...

នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែ​មីនា ឆ្នាំ​២០១៩ នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​ការ​សាទរ​ចំពោះ​សមត្ថកិច្ច​ដែល​បាន​បង្ក្រាប​ករណី​ប្រើ​ប្រាស់​គ្រឿង​ញៀន​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត Rock ដែល​នៅ​ជាប់​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។ ក្នុង​ឱកាស​នេះ សម្ដេច​ក៏​បាន​ជំរុញ​ឱ្យ​តុលាការ និង​សមត្ថកិច្ច ស្រាវជ្រាវ​វែក​មុខ​ឱ្យ​បាន មេ​ខ្លោង​ដែល​នាំ​ចូល​គ្រឿង​ញៀន​ទៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​នេះ។គួរ​បញ្ជាក់​ថា ក្រោម​ការ​ដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​ពី ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​ នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ដោយ​មានការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​ បាន​ឆ្មក់​ចូល​ឆែកឆេរ​ទីតាំង​ មជ្ឈមណ្ឌល​ក្លឹ​ប​កំសាន្ត​រ៉ុ​ក​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ ដោយ​ឃាត់​ខ្លួន​យ៉ាងតិច​មាន​មនុស្ស​ប្រុស​ស្រី​ជាង​៣០០​នាក់​ ក្នុង​ករណី​ជួញដូរ​ ប្រើប្រាស់​គ្រឿងញៀន​ មាន​ជា​បុគ្គលិក​ផង​ ក្នុង​បទល្មើស​ជាក់ស្តែង​ប្រតិបត្តិការ​យប់​មិញ​នេះ ​ភ្នំពេញ មាន​ការ​ចូល​រួម​បី​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​និង​កម្រិត​ធ្ងន់​រាប់​រយ​នាក់​ សហការ​ជាមួយ​នគរបាល​ខណ្ឌចំការមន​ និង​កម្លាំង​អន្តរាគមន៍​ពិសេស​របស់​ស្នងការដ្ឋាន​នគរបាល​ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​នឹង​ប្រើប្រាស់​សារធាតុ​ញៀន​ចំនួន​ប្រមាណ​ជាង​៣០០​នាក់​ រួម​ទាំង​ចាប់​យក​បាន​ថ្នាំ​ញៀន​ ជាមួយ​សំភារៈ​ជា​ច្រើន​ទៀត​ ។​
​ជនសង្ស័យ​មនុស្ស​ប្រុស​ស្រី​ជាង​៣០០​នាក់​ ត្រូវ​បាន​នាំ​ខ្លួន​ធ្វើ​កំណត់ហេតុ​សាកសួរ​តាម​នីតិវិធី​ ដើម្បី​បញ្ជូន​សំណុំ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ចំណែក​ម្ចាស់​ទីតាំង​ មជ្ឈមណ្ឌល​ក្លឹ​ប​កំសាន្ត​រ៉ុ​ក ត្រូវ​ធ្វើ​កិច្ចសន្យា​ជាមួយ​សមត្ថកិច្ច ដោយ​មាន​លក្ខខណ្ឌ​មួយ​ចំនួន ត្រូវ​អនុវត្ត ចៀសវាង​មាន​បញ្ហា​កើត​ឡើង​នៅ​ពេល​ក្រោយ៕

បញ្ចេញយោបល់
Loading...