សំនួរមួយឃ្លានេះរបស់ សម្តេច កំពុងទទួលការចាប់អារម្មណ៍ខ្លាំង

0
3
Loading...

ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារមួយឃ្លាជាសំនួរសួរដល់មហាជនថា តើគួរមានទោសកម្រិតណាសម្រាប់ឪពុករំលោភកូនឯង ជីតារំលោភចៅឯង និង ពូរំលោភក្មួយឯង ដែលរូបភាពទាំងនេះជាអំពើរតិរច្ឆាន និងអមនុស្សធម៌បំផុតនៅក្នុងសង្គម ដែលគួរតែលុបចោលទាំងស្រុងនៅក្នុងសង្គមកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅលើ Facebook ថា៖ “ចំពោះឪពុក​ ជីតា​ មារ​ ឬពូ​ ដែលរំលោភកូនបង្កេីតខ្លួនឯង​ ចៅឯង​ និងក្មួយខ្លូនឯង​ តេីគួរមានទោសកម្រិតណា​ ដេីម្បីលុបបំបាត់នូវអំពេីតិរិច្ឆានអមនុស្សធម៍នេះចោលទាំងស្រុងពីសង្គមកម្ពុជា?”

ក្រៅពីនេះសម្តេចក៏បានបង្ហោះសារមួយឃ្លាទៀតថា៖ “ពេលនេះ​ ខ្ញុំនិងភរិយាកំពុងមកជួបសួរសុខទុក្ខក្មួយៗ​ និងចៅៗកុមាកំព្រាដែលត្រូវគេធ្វេីបាប​ និងកេងប្រវ័ញ្ចផ្លូវភេទនៅមណ្ឌលអាហ្វេស៉ីប​។ យេីងចូលរួមការពារថែរក្សាកុមារកម្ពុជាអោយរួចផុតពីការធ្វេីបាបគ្រប់រូបភាព។” ក្រោយពេលដែលសម្តេចបង្ហោះសារទាំងនោះភ្លាម មហាជនជាច្រើនបានចាប់អារម្មណ៍យ៉ាងខ្លាំង ដោយអ្នកខ្លះក៏បានសរសេរ Comment តាមមតិយោបល់រៀងៗខ្លួនយ៉ាងច្រើនផងដែរ៕

 

បញ្ចេញយោបល់
Loading...