សម្តេចតេជោ ចង់ធ្វើប្រជាមតិកាត់ទោសប្រហារជីវិតចំពោះឪពុករំលោភកូន តារំលោភចៅ ពូរំលោភក្មួយ ដើម្បីបន្សាបភាពតិរច្ឆាន

0
10
Loading...

ក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយគ្រូៗ យុវនារី និងកុមារី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP)ទុំឌី ដែលស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សម្តេចចង់ធ្វើប្រជាមតិកាត់ទោសប្រហារជីវិត ចំពោះករណីឪពុករំលោភកូន តារំលោភចៅ ពូរំលោភក្មួយ បងរំលោភប្អូន ប្រសិនបើអត្រានៃករណីនេះនៅតែបន្តកើនឡើង។

សម្តេចបានបន្ថែមទៀតថា នៅជំនាន់បារាំង ចំពោះករណីនេះជនល្មើសត្រូវបានគេចាប់ចងយកទៅបណ្តែតតាមក្បូន ហើយសម្តេចចង់អោយមានការដាក់ទោសធ្ងន់ធ្ងរ ដើម្បីបន្សាបសារជាតិតិរច្ឆានមួយនេះ។ គួរបញ្ជាក់ផងដែរថា នៅព្រឹកមិញនេះសម្តេចតេជោ និង សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចុះទៅសួរសុខទុក្ខកុមារីរងគ្រោះដោយការចាប់រំលោភ ហើយក៏ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ព្រោះតែទប់អារម្មណ៍មិនជាប់៕

បញ្ចេញយោបល់
Loading...