លោក Michael Jackson ចង់រស់នៅ បាន​150 ឆ្នាំ

0
2
Loading...

គាត់បានជ្រេីសរេីសវេជ្ជបណ្ឌិតផ្ទាល់​ខ្លួន​ចំនួន 12 នាក់​ ប្រចាំ​ការ​នៅផ្ទះគាត់។ ជារៀងរាល់ថ្ងៃ​ ក្រុម​គ្រូពេទ្យ​នឹងពិនិត្យមើលសុខភាពគាត់​ ពីសក់រហូតដល់ចុងជេីង។

អាហាររបស់គាត់តែងតែត្រូវបានធ្វើតេស្តនៅមន្ទីរពិសោធន៍ មុននឹង​យក​ឲ្យ​គាត់​ ទទួលទាន។ មនុស្ស 15 នាក់ផ្សេងទៀតត្រូវបាន​ជ្រេីសរេីស​ ដើម្បីមើល និងណែ​នាំ​គាត់​ ក្នុង​ការធ្វើលំហាត់ប្រាណ​ប្រចាំថ្ងៃ។ គ្រែគេងរបស់លោក​ មានបំពាក់​នូវបច្ចេកវិទ្យាម្យ៉ាង​ ដែលគ្រប់គ្រងកំរិតអុកស៊ីសែន​ នៅ​កន្លែង​សម្រាក​។

អ្នកបរិច្ចាគសរីរាង្គ​ ត្រូវបានគេរៀបចំទុកជាមុន​ ដើម្បីឱ្យពួកគេអាចបរិច្ចាគភ្លាមៗ​ ពេលណាក៏បាន។ រូប​គាត់​ផ្ទាល់​ ជាអ្នក​ថែរក្សា​ អ្នក​បរិច្ចាគ​សរីរាង្គ​ទាំងនោះ​ ដោយ​យកចិត្ត​ទុកដាក់​បំផុត​។ គាត់មាន​បំណង​ សម្រេច​ក្តីសុបិន​ ដោយ​អាចរស់នៅបាន150 ឆ្នាំ។

គួរឲ្យ​ស្ដាយ​! គាត់បានបរាជ័យ។

នៅថ្ងៃទី 25 ខែមិថុនាឆ្នាំ 2009 នៅអាយុ 50 ឆ្នាំ​ បេះដូងរបស់គាត់បានឈប់ដំណើរការ។ កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់គ្រូពេទ្យទាំង 12 នាក់នេះមិន​អាច​ជួយ​គាត់​បាន​ទេ។

សូម្បីតែកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គ្រូពេទ្យមកពីទីក្រុង Los Angeles និងរដ្ឋ California ក៏មិនអាចជួយសង្គ្រោះគាត់បានដែរ។ ទោះ​បី​ជាគាត់​មិនដែល​ ធ្វើ​ដំណើរ​ទៅ​មុខ​មួយ​ជំហាន​ ដោយគ្មានការផ្តល់យោបល់ពីវេជ្ជបណ្ឌិត​ អស់​រយៈពេល 25 ឆ្នាំចុងក្រោយរបស់គាត់នោះ​ ក៏​គាត់​នៅ​តែមិនអាចបំពេញនូវក្តីសុបិន្តរបស់គាត់​ ដែលអាច​រស់នៅបាន150 ឆ្នាំ​ដដែល​។

ការធ្វើដំណើរចុងក្រោយរបស់គាត់​ ស្ថិត​ក្រោម​ក្រសែ​ភ្នែក​ របស់​មនុស្សជាង​ 2.5 លាននាក់​ ដែលជាចំនួន​ដ៏​ច្រើន​បំផុត​ មក​ទល់​បច្ចុប្បន្ន​។

នៅថ្ងៃដែលគាត់បានស្លាប់, ពោលគឺ​ ថ្ងៃទី 25 ខែមិថុនាឆ្នាំ 2009 វេលាម៉ោង 3:15 នាទីរសៀល​ វិគីភីឌា​ ទ្វីតធ័រ​ កម្មវិធី​ឆាត​ AOL គាំង​លែង​ដំណើរ​ការ។ មនុស្សរាប់លាននាក់​ កំពុង​ស្វែង​រកព័ត៌មាន​ពី​លោក​Michael Jackson នៅលើ Google ក្នុង​ពេល​តែ​មួយ​។

Jackson បានព្យាយាមប្រជែងនឹងការស្លាប់​ ប៉ុន្តែចុងក្រោយ​ ការស្លាប់បានប្រជែងគាត់វិញ។  ជីវភាព​ដ៏​សំបូរ​បែប​ ក្នុង​ពិភព​​សម្ភារៈនិយម​ បច្ចេកវិទ្យា​ដ៍​អស្ចារ្យ​យ៉ាង​ណា​ក្តី​ ក៏មិន​អាច​បញ្ចៀស​សេចក្ដី​ស្លាប់​បាន​ដែរ។ នេះគឺជាច្បាប់នៃជីវិត។

ឥឡូវសូមយើងគិត

តើយើងខំរកប្រាក់​ គឺ​ដេីម្បី​តែ​ជួល​ អ្នកសាងសង់​ វិស្វករ​ អ្នករចនាម៉ូដ​ ឬ​ អ្នកតុបតែង​ ផ្ទះ​ឲ្យ​យេីង?

តេីយើងចង់​ឲ្យ​គេស្ញប់​ស្ញប់ស្ញែង​ ដោយការបង្ហាញពីផ្ទះ រថយន្តនិងពិធីអាពាហ៍ពិពាហ៍​ ដែល​ថ្លៃ​អស្ចារ្យ​?

តើអ្នកនៅ​ចាំ​ មុខម្ហូបនៅក្នុងពិធីមង្គលការ​ដ៍​អស្ចារ្យ​ ដែលអ្នកបានចូលរួមកាល​ពីពីរថ្ងៃមុនទេ?​

ហេតុអ្វីបានក្នុង​ជីវិត​ យើង​ត្រូវ​ធ្វើកាលំបាក​ដូច​សត្វ?

តេី​អ្នកចង់​ឲ្យ​សាច់​ញាតិ​​ប៉ុន្មាន​ជំនាន់​ ​សេីយសុខ​ ដែល​អ្នក​ចាំ​បាច់​ ត្រូវ​ខំ​ដល់​ថ្នាក់នេះ?

យើងភាគច្រើនមានកូនម្នាក់ឬពីរនាក់។ តើអ្នកធ្លាប់គិតថាតើយើងត្រូវការប៉ុន្មាន​ហើយយើងចង់បានប៉ុន្មាន?

តើយើងគិតថាកូនៗ របស់យើងនឹងមិនអាចរកប្រាក់ចំណូលច្រើនទេ​ តេីចាំបាច់ប្រឹង​ដេីម្បី​សន្សំប្រាក់បន្ថែមសម្រាប់ពួកគេទេ?

តើអ្នកបានចំណាយពេលខ្លះ​ ជាមួយខ្លួនអ្នក​ គ្រួសារ​ ឬ​ មិត្តភក្តិ​ ក្នុងសប្តាហ៍កន្លង​មកទេ?

តើអ្នកបានចំណាយ 5% នៃប្រាក់ចំណូល​ ដេីម្បី​ខ្លួនឯង​ទេ?

ហេតុអ្វីយើងមិនមានសុភមង្គលក្នុងជីវិត​ ជាមួយនឹងអ្វីដែលយើងរកបាន?

ប្រសិនបើវិភាគ​ស៊ី​ជម្រៅ​បន្តិច​ យេីងអាចជួប​ប្រទះ​ ការគាំងបេះ​ដូង​ ស្ទះ​សសៃ​ឈាម​ គេងមិនលក់​ ជាដើម។ ល។​នា​ពេល​ណាមួយ​។

ជារួម: ចំណាយពេលខ្លះសម្រាប់ខ្លួនឯង។ យើងមិនមានទ្រព្យសម្បត្តិទេ​ មានតែឈ្មោះ​ នៅក្នុងឯកសារមួយចំនួន​ដែលត្រូវបានសរសេរជាបណ្តោះអាសន្នប៉ុណ្ណោះ។

កុំចាប់អារម្មណ៍​លើមនុស្សដែល​មាន​អំណួត​ រឿង​ឡាន​ ឬសំលៀកបំពាក់ថ្លៃៗ​។ គណិតវិទូ​ និងអ្នកវិទ្យាសាស្រ្តដ៏អស្ចារ្យ​របស់​មនុស្ស​ជាតិ​ បានប្រើកង់ឬម៉ូតូ​ សម្រាប់ការធ្វើដំណើរប៉ុណ្ណោះ។

កុំ​សាងបាបដើម្បីក្លាយជា​អ្នក​មាន​ កុំ​មាន​ហេីយ​ ដេកអោប​តែ​លុយ។

ត្រូវគ្រប់គ្រងជីវិត​អ្នក បេី​មិន​ដូច្នោះ​ទេ​ ជីវិត​នឹងគ្រប់គ្រងអ្នកវិញ​មិន​ខាន​។

អ្វីដែលសំខាន់បំផុត​ នៅចុងបញ្ចប់នៃជីវិតគឺ​ ការស្កប់ចិត្ត​ ការពេញចិត្ត​ និងសន្តិភាព​។

គួរឱ្យស្តាយ, របស់ទាំងនេះមិនអាចទិញបាន។ #copied (អត្ថបទ​យកពី​ Internet)ប្រភពJanratana Sam (FB)

បញ្ចេញយោបល់
Loading...