ពីរោះណាស់! ប្អូនប្រុស ធឿន បុរី បកស្រាយរួមគ្នាជាមួយប្អូនស្រី អ៊ុក សុវណ្ណារី បទ “ផ្កាអ្វី? (គន់មើលក្នុងសួន)” ត្រូវបានមហាជនកោតសរសើរ

0
3
Loading...

បងប្អូនមុខជាស្គាល់ច្បាស់មិនខានបទ “គន់មើលក្នុងសួន” ឬ “ផ្កាអ្វី?” ដែលជាបទមរតកដើមដ៏ពិរោះមួយ ពីស្នាដៃកវីនិពន្ធបទភ្លេង និងទំនុកច្រៀង លោក គឹម សំអែល ដែលចេញនៅក្នុងឆ្នាំ១៩៧៤ សំនៀងដើមពីអធិរាជសម្លេងមាសលោកតា ស៊ិន ស៊ីសាមុត និងលោកស្រី រស់ សេរីសុទ្ធា។ បទនេះគឺត្រូវបានយកមកច្រៀងឡើងវិញជាច្រើនលើកច្រើនសារមកហើយ ពីតារាក្មេងចាស់ប្រុសស្រីទៅតាមសម័យកាលនៃវិស័យតន្ត្រី ហាក់មិនចេះជិនណាយនោះឡើយ។
ជាថ្មីម្តងទៀតបទ “ផ្កាអ្វី?” ត្រូវបានយកមកបកស្រាយសារជាថ្មីម្តងទៀតដោយប្អូនប្រុស ធឿន បុរី និងប្អូនស្រី អ៊ុក សុវណ្ណារី ដែលប្អូនៗទាំងពីរសុទ្ធតែជាកុមារមានទេពកោសល្យខ្ពស់ផ្នែកចម្រៀង។ ថ្វីត្បិតតែវ័យអ្នកទាំងពីរនៅក្មេងក៏ពិតមែន ប៉ុន្តែសម្លេងដែលអំណោយផលពីកំណើត ជាមួយបច្ចេកទេសច្រៀងហាក់មិនចាញ់មនុស្សធំនោះឡើយ ដោយអ្នកទាំងពីរបានសាងភាពអស្ចារ្យជាច្រើនសារមកហើយ តាមរយៈបទចម្រៀងដែលពួកគាត់ទាំងពីរបានបកស្រាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងយូធូប។ ជាក់ស្តែងពេលដែលប្អូនទាំងពីរបានបកស្រាយចម្រៀងរួមគ្នានៅបទមរតកដើមមួយបទនេះ ហាក់ឆក់ទាញយកចិត្តប្រិយមិត្តអ្នកស្តាប់ឲ្យរីករាយតាម និងចង់រាំលេងកម្សាន្តទៅតាមចង្វាក់ភ្លេង។ ចង់ដឹងច្បាស់ថាអ្នកទាំងពីរច្រៀងបានពិរោះយ៉ាងណា ស្តាប់ទាំងអស់គ្នា៖

បទ ៖ ផ្កាអ្វី? ច្រៀង ៖ ធឿន បុរី និង អ៊ុក សុវណ្ណារី

សូមជួយ share លើកទឹកចិត្តប្អូនទាំងពីរផង🙏🙏ប្អូនប្រុសនឹងផ្ដល់កិត្តិយសច្រៀងក្នុងកម្មវិធី សំនៀងតន្ត្រីជនពិការ នៅថ្ងៃទី 7 ខែមីនាឆ្នាំ 2019 នេះ។ ច្រៀងរួមគ្នាដោយប្អូនប្រុសធឿន បុរី & អ៊ុក សុវណ្ណារី នូវបទ៖ ផ្កាអ្វី? (គន់មើលក្នុងសួន)។ ស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងដោយកវី គឹម សំអែលមកពីផលិតកម្ម Galaxy Navatra

Posted by ទូរទស្សន៍សិល្បៈ on Friday, March 1, 2019

បញ្ចេញយោបល់
Loading...