យុវត្តីស្រស់ស្អាតម្នាក់ បានរត់គេចខ្លួន!​ ដោយខ្លួនជិតចូលរោងការ ម្តាយតាមស្វែងរក តែនាង….

0
5
Loading...

ជិតចូលរោងការទៅហើយ យុវតីរូបស្រស់ម្នាក់ ដែលត្រូវជាអនាគតកូនក្រមុំ បានរត់គេចចេញពីផ្ទះមិនដឹងទៅទីណា ធ្វើឲ្យម្ដាយ និងបងប្អូនភ័យខ្លាចនាងគិតខ្លី ទើប ពឹងពាក់ឲ្យអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយស្វែងរក កាល ពីវេលាម៉ោង៩យប់ ថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះជួលមួយកន្លែង ខាងក្រោយរបងកាណាឌីយ៉ា ផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យុវតីរូបនោះមានឈ្មោះ អ៊ាង ស្រីមុំ អាយុ១៧ឆ្នាំ មុខរបរ បុគ្គលិកលក់គ្រឿងក្រអូប នៅផ្សារបឹងត្របែកផ្លាហ្សា ខណ្ឌចំការមន ដោយស្នាក់នៅកន្លែងធ្វើការ ។ រីឯស្ត្រីជាម្ដាយ មានឈ្មោះ ប្រាជ្ញ សារ៉ាន់ អាយុ៤៩ឆ្នាំ មានស្រុកកំណើត នៅភូមិតាពេច ខាងជើង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ។បើតាមសម្ដីម្ដាយបានប្រាប់ឲ្យដឹងថា កូនស្រីគាត់នៅសល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ គឺថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ និងត្រូវចូលរោងការ តែមិនដឹងមានបញ្ហាអ្វី ស្រាប់តែបាត់ខ្លួន១ថ្ងៃមិនដឹងដំណឹងសោះ ធ្វើឲ្យរូបគាត់ជាម្ដាយមានការព្រួយបារម្មណ៍ជាខ្លាំង និងបានទាក់ទងបងប្អូន ក្រុមអ្នកសារព័ត៌មានជួយផ្សព្វផ្សាយស្វែងរក  ។  លុះក្រោយមក រំលងបានប្រហែលជាង២ម៉ោង ស្រាប់តែលឺដំណឹងពីវិទ្យុABCថា យុវតីខាងលើបានគេចខ្លួន ពីម្ដាយ និងសុំទៅស្នាក់នៅបណ្ដោះអាសន្ន ទើបធ្វើឲ្យស្ត្រីជាម្ដាយធ្វើដំណើរស្កាត់ទៅជួបកូនស្រី តែកូនស្រីមិនព្រមជួបម្ដាយទេ ហើយផ្ដាំផ្ញើឲ្យម្ដាយ និងបងប្អូនត្រឡប់ទៅផ្ទះវិញ ។

ចុងក្រោយ យុវតីខាងលើបានស្នាក់នៅក្នុងស្ថានីយ៍វិទ្យុABC ឯម្ដាយនិងបងប្អូនបានត្រឹមត្រឡប់ទៅផ្ទះវិញ រង់ចាំដោយស្រាយបញ្ហានេះនៅពេលព្រឹក ៕

បញ្ចេញយោបល់
Loading...