លោក ខេមរៈ សិរីមន្ត ប្រឡូកសិល្បៈជាង ១០ ឆ្នាំហើយ ទើបក្ដោបតំណែងគណៈកម្មការកម្មវិធីលំដាប់ពិភពលោកលើកដំបូង (វីដេអូ)

0
2
Loading...

កម្មវិធី​ប្រឡងប្រជែង​ទេព​កោ​ល​ស្យ​លំដាប់​ពិភពលោក​បានកើត​ឡើង​ជា​បន្តបន្ទាប់​នៅ​ប្រទេស​កម្ពុជា ដែល​ថ្មីៗ​នេះ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​ដ៏​ថ្មី​សន្លាង​មួយទៀត​ក៏​នឹង​កំពុង​ត្រៀម​បង្ហាញខ្លួន​ក្នុងពេល​ឆាប់ៗ​នេះដែរ នោះ​គឺ​កម្មវិធី «X-Factor Cambodia» ដែលមាន​តារាចម្រៀង​ដ៏​ល្បី​លំដាប់​ជួរមុខ​ចំនួន ៤ ដួង​បង្ហាញវត្តមានជា​គណៈកម្មការ ហើយ​ក្នុងចំណោមនោះ​ក៏មាន​វត្តមាន​លោក ខេមរៈ សិរីមន្ត ផងដែរ ។​ការបង្ហាញ​ខ្លួន​ក្នុង​តំណែង​ជា​គណៈកម្មការ​របស់លោក ខេមរៈ សិរីមន្ត នៅក្នុង​កម្មវិធី​លំដាប់​ពិភពលោក «X-Factor Cambodia» នេះ បានធ្វើឱ្យ​បណ្ដា​ទស្សនិកជន​ផ្ទុះ​ការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះនេះ​ជា​លើកដំបូង​ហើយ​ដែល​តារាចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​ដួង​នេះ បង្ហាញខ្លួន​ជា​គណៈកម្មការ​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក​ខាងលើ ។​​ដូច​ប្រិយមិត្ត​បាន​ជ្រាប​រួចមកហើយ​ថា តារាចម្រៀង​សំឡេង​ធ្ងន់ ខេមរៈ សិរីមន្ត បាន​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​អស់​រយៈពេល​ជាង ១០ ឆ្នាំ​ហើយ ដែល​ក្រៅពី​បង្ហើរ​សំនៀង​បម្រើ​អារម្មណ៍​ទស្សនិកជន ក៏ដូចជា​បង្ហាញមុខ​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​ផ្សេងៗ​ហើយ​នោះ លោក​ពុំ​ធ្លាប់​ធ្វើជា​គណៈកម្មការ​ក្នុង​កម្មវិធី​ណាមួយ​ឡើយ ៕

X Factor Cambodia ចាប់ផ្ដើមហើយ

កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក ឥឡូវនេះបានមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ X Factor Cambodia ជាកម្មវិធីដែលលោកអ្នកទន្ទឹងនឹងធ្វើឲ្យសុបិនរបស់លោកអ្នកក្លាយជាការពិត ធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់អ្នកត្រូវបានទទួលស្គាល់ពីទស្សនិកជនរាប់លាននាក់ក្នុងមួយពព្រិចភ្នែក គណកម្មការទាំងបួនលោក ខេមរៈ សិរីមន្ត កញ្ញា ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ កញ្ញា សុខ សីឡាលីន នឹងបន្ថែមថាមពលសំឡេង បង្កើនសមត្ថភាពច្រៀងរបស់អ្នកដើម្បីប្រកួតសំឡេងក្នុងសមរភូមិដ៏អស្ចារ្យមួយនេះបេក្ខជនគ្រប់ភេទដែលមានអាយុចាប់ពី 14ឆ្នាំឡើងទៅ អាចដាក់ពាក្យចូលរួមប្រលង ច្រៀងទោល ឬច្រៀងជាក្រុម ក្នុងកំពូលកម្មវិធីប្រលងចម្រៀងដ៏អស្ចារ្យប្លែកពីគេមួយនេះ។ ម្ចាស់ជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ 100 លានរៀល និងក្លាយខ្លួនជាតារាចម្រៀងកុងត្រាជំនាន់ថ្មីរបស់ផលិតកម្មរស្មីហង្សមាសពាក្យសុំចូលរួមប្រលងមានដាក់លក់ចាប់ពីថ្ងៃនេះតទៅហើយ នៅក្រុមហ៊ុនហង្សមាសវីដេអូ និងនៅតាមតំណាងចែកចាយប្រចាំតំបន់របស់ក្រុមហ៊ុន KHMER BEVERAGES និងនៅតាមស្ថានីយប្រេងឥន្ធនៈតេលានាំមកជូនផ្តាច់មុខដំបូងគេបង្អស់ដោយភេសជ្ជៈប៉ូវកំលាំង វើក ទឹកក្រូច អាយស៍ កូឡា និងទឹកបរិសុទ្ធ កម្ពុជា

Posted by X Factor Cambodia on Thursday, February 28, 2019

បញ្ចេញយោបល់
Loading...