រថយន្តកុងតឺន័របើកចេញពីក្រុមហ៊ុន បុកម៉ូតូបណ្ដាលបុរសម្នាក់ស្លាប់

0
6
Loading...

បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ជិះម៉ូតូ ត្រូវរថយន្តកុងតឺន័របុក កាលពីវេលាម៉ោង១២យប់មរំលងអធ្រាត្រ ឈានចូលថ្ងៃ សុក្រទី១ ខែមីនា  ឆ្នាំ២០១៩ស្ថិតនៅចំណុចមុខផ្សារជម្ពូវន្ត័ ផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣  ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
រថយន្តបង្ក ជាប្រភេទរថយន្តកុងតឺន័រ ក្រុមហ៊ុន ផែស្ងួន អូលែរ ម៉ាកហុីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខកំពង់ចាម3A-0574 ជារថយន្តសណ្តោងរុឺម៉ក ខាងក្រោយពាក់ស្លាក់លេខ ព្រះសីហនុ 4A-0821 បើកបរដោយបុរសម្នាក់រត់បាត់ រីឯម៉ូតូរងគ្រោះម៉ាក ម៉ាកស្មាក់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1F-7242 បើកបរដោយឈ្មោះ សែម ដានី ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើត ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម (ស្លាប់) ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតគេឃើញរថយន្តបង្ក បើកចេញពីក្រុមហ៊ុន ទិសដៅពីត្បូងទៅជើង ឆ្លងផ្លូវជាតិលេខ៤ បំណងបត់ឆ្វេងដៃ ឆ្ពោះទៅទិសខាងលិច ជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះ កំពុងជិះទិសដៅពីលិចទៅកើត​ ដួលអូសជនរងគ្រោះជាច្រើនម៉ែត្រ បោកក្បាលស្លាប់តែម្តង ចំណែកតៃកុងរថយន្តកុងតឺន័រ រត់គេចខ្លួនបាត់ ។ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ។ ដោយឡែក សាកសពតម្កល់នៅវត្តទឹកថ្លា រង់ចាំប្រគល់ជូនសាច់ញាតិ ៕

បញ្ចេញយោបល់
Loading...