គេចពីរថយន្តដេញបុក ភ័យជិះម៉ូតូជ្រុលទៅបុកសួនចែកផ្លូវ ស្លាប់មួយរំពេច

0
3
Loading...

បុរសម្នាក់បោកក្បាលស្លាប់ភ្លាមៗ ខណៈជិះម៉ូតូភ័យរត់គេចពីការដេញបំបុករបស់រថយន្តមួយគ្រឿង កកាលពីវេលាម៉ោង១និង២០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ស្ថិតតាម បណ្ដោយផ្លូវជាតិលេខ៦A មុខសាលាបឋមសិក្សាព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។ឮជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ជិះម៉ូតូ ម៉ាកFTR ពណ៌ខ្មៅ ពាក់ស្លាកលេខ 1CP-2986 ។
តាមប្រភពពីកន្លែងកើតហេតុ បានឱយដឹងថា មុនពេលកើតហេតុគេឃើញ ជនរងគ្រោះជិះម៉ូតូ ធ្វើដំណើរពីលិចទៅកើត  ខណៈមកដល់ចំនុចកើតហេតុ ស្រាប់តែមានរថយន្តឡង់គ្រីស័រ ពណ៌ខ្មៅ មិនចាំស្លាកលេខ បើកមកពីក្រោយក្នុងល្បឿនលឿនដេញបុក ធ្វើអោយបុរសម្នាក់នោះ ភ័យស្លន់ស្លោ ជិះម៉ូតូគេចទៅបុកសួនច្បារចែកផ្លូវពេញទំហឹង ហោះបោកក្បាលទៅនិងបង្គោលភ្លើង បែកក្បាលស្លាប់តែម្តង ចំណែករថយន្តបង្ក បើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ។ ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំសាច់ញ្ញាតិ យកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់អោយវិញ ។ ចំណែកសាកសព ត្រូវក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

បញ្ចេញយោបល់
Loading...