បាញ់២គ្រាប់គម្រាមគេនៅមុខខារ៉ាអូខេផាតធី តែចៃដន្យចំដៃខ្លួនឯងរបួស

0
3
Loading...

បុរសម្នាក់ទើបដើរចេញពីបន្ទប់ខារ៉ាអូខេ មកវាយបុរសម្នាក់២ដៃកណ្ដាលមុខ ហើយត្រូវគេច្រានឱ្យដួលវិញ ទើបខឹងដកកាំភ្លើងបាញ់២គ្រាប់ តែចំដៃខ្លួនឯង១គ្រាប់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច មូលដ្ឋានចុះមកឃាត់ខ្លួន កាលពីវេលា ម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចខារ៉ាអូខេផាតធី តាមបណ្តោយផ្លូវ២០០៤ ភូមិត្រពាំងល្វារ ក្នុងសង្កាតមកាកាប់ទី១  ខណ្ឌពោធិសែនជ័យ  រាជធានីភ្នំពេញ ។ អត្តសញ្ញាណជនរងគ្រោះ និងជនបង្កមិនទាន់ស្គាល់នោះទេ ប៉ុន្តែជនបង្កមានតួនាទីជានាយរងសេនាធិការ ផ្នែកយោធា ។
តាមប្រភពពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ រូបគេជាមួយមិត្តភក្តិ បានជិះម៉ូតូមួយគ្រឿង មកឈប់នៅទីតាំងកើតហេតុខាងលើ ដោយសួរនាំទៅបុក្គលិក ក្នុងខារ៉ាអូខេនោះថា « មាននៅសល់កន្លែងផឹកទៀតទេ » ខណៈនោះ ជួនជនដៃដល់និងបក្ខពួក២នាក់ទៀត ដើរចេញមកបានជួបគ្នា ស្រាប់តែវាយជនរងគ្រោះ ២ដៃកណ្តាលមុខព្រោះស្មានតែបុក្គលិកនៅក្នុងខារ៉ាអូខេនោះ ។
ប្រភពបន្តថា ភ្លាមៗនោះបុរសជាជនរងគ្រោះ បានសួរទៅវិញ ហេតុអីបានវាយខ្ញុំ ? ហើយបានច្រានជនដៃដល់វិញ បណ្តាលដួលអុកគូទទៅលើដី បន្ទាប់មកជនដៃដល់ងើបមកវិញ បានដកកាំខ្លីបាញ់គំរាម២គ្រាប់ តែគ្រាប់ទី២ ត្រូវដៃខ្លួនឯង រងរបួសហូរឈាមជោកដី ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកឃាត់ខ្លួនជនបង្ក ( រំរបួសបណ្ដោះអាសន្ន) និងបក្ខពួក ព្រមទាំងជនរងគ្រោះ មកប៉ុស្តិ៍នគរបាលសង្កាត់កាកាបទី១ ដើម្បីសាកសួរបន្ត និងចាត់ការទៅតាមនីតិវិធីច្បាប់ ៕

បញ្ចេញយោបល់
Loading...