ខ្យល់កន្រ្តាក់បោកបក់ខ្ទេចរោងការមួយកន្លែង ធ្វើអោយភ្ញៀវនឹងកូនកំលោះ កូនក្រមុំរត់សឹងមិនទាន់…

0
2
Loading...

កាលពីថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមពីករណីខ្យល់កន្ត្រាក់បោកបក់ផ្ទះប្រជាពលរដ្ឋ និងរោងការធ្វើឲ្យភ្ញៀវរត់ចែកជើងគ្នាសឹងមិនទាន់ ដែលកើតឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅឯខាងជើងវត្តអូរជុំ ស្រុកអូរជុំ ខេត្តរតនៈគិរី។ តាមប្រភពគណនីហ្វេសប៊ុកឈ្មោះ Sam Sinath បានសរសេររៀបរាប់ឲ្យដឹងថា «រោងការនៅខាងជើងវត្តអូរជុំត្រូវបានខ្យល់ព្យុះកន្ត្រាក់បោកដួលរលំអស់»។
ករណីនេះបានបង្កចលាចលដល់បងប្អូនសាច់ញាតិ និងភ្ញៀវកិត្តិយសជាច្រើននាក់ដែលបានមកចូលរួមក្នុងកម្មវិធីនេះ រហូតត្រូវរត់ស្លន់ស្លោចែកជើងគ្នារកទីសុខរៀងៗខ្លួន តែជាសំណាងល្អដែលខ្យល់បោកកន្ត្រាក់ មិនបានបង្ករបួសស្នាមដល់នរណាម្នាក់ឡើយ គ្រាន់តែខូចខាតរោងការ និងសម្ភារៈមួយចំនួនប៉ុណ្ណោះ។ យ៉ាងណាមិញសូមបងប្អូនទាំងអស់គ្នាបង្កើនការប្រុងប្រយ័ត្នបន្ថែមដើម្បីជៀសវាងគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ៕

បញ្ចេញយោបល់
Loading...