ស្រ្ដីខ្មែរម្នាក់បីកូនតូច បម្រុងលោតចុះពីលើផ្ទះសំណាក់ ដោយសារខឹងប្ដីជាជនជាតិចិន….

0
3
Loading...

ស្រ្តី​ម្នាក់​មានប្តី​ជន​ជាតិ​ចិន​ ត្រូវ​បាន​ប្តី​ស្តី​បន្ទោស​មិន​ដឹង​មូលហេតុ​ តូច​ចិត្ត​ពេក​បីកូនបម្រុងលោត​ពី​លើ​ផ្ទះ​សំណាក់​ដើម្បី​សម្លាប់​ខ្លួន​ តែ​ត្រូវ​បាន​ សមត្ថកិច្ច​ ឃាត់​នឹង​លួងលោម​បាន​ កាលវេលម៉ោង​ ១០នឹង៣០នាទី​យប់​ ថ្ងៃ​ចន្ទ ទី​២៥ ខែកម្ភៈ  ឆ្នាំ​២០១៩​ នៅ​លើ​ផ្ទះ​សំណាក់​ សុមនា​ ​ស្ថិត​នៅ​ ភូមិ​ព្រៃ​ទា​ សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​ ។ ស្រ្តីរងគ្រោះខាងលើសូមមិនបញ្ចេញឈ្មោះខ្លាច ក្រែងបងប្អូនដឹង។
តាម​ប្រភព​ព័ត៌មាន​ពី​ ម្ចាស់​ផ្ទះ​សំណាក់​បាន​និយាយ​ប្រាប់​ថា​ នៅមុនពេលកើតហេតុ​ ដោយ​ឃើញ​ ស្រ្តី​រងគ្រោះ​ខាង​លើ​ មាន​ជំលោះ​ជា​មួយ​ប្តី​ ហើយ​ឡើង​លើ​សំយ៉ាប​ ប៉ានណូ​ផ្ទះ​សំណាក់​ជាន់​ទី​១​ ដោយ​ម្ចាស់​ផ្ទះ​សំណាក់​ បាន​បំបែក​ ភាគី​ជាប្តី​ អោយ​ចេញ​ ដើម្បី​ឲ្យ​នារី​ខាង​លើ​ ចុះ​មក​វិញតែ​ស្រ្តី​ខាងលើ​នៅ​តែ​ បម្រុងលោត​ដដែល​ បណ្តាល​ឲ្យ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ និង​ គួរ​ឲ្យ​អាណិត​ ក្មេង​ប្រុស​ ដែល​ជាប់នៅ​នឹង​ដៃ​​ម្តាយ​ បម្រុង​លោត​សម្លាប់​ខ្លួន​ ។
បន្ទាប់មក នាងត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍និងខណ្ឌ ជួយលួងលោមបាន និង​ជួយ​សើបអង្កេត​រក​ប្តី​ ដើម្បី​ដោះស្រាយ​បញ្ហា​ ព្រោះប្តីបានចាកចេញពីកន្លែងកើតហេតុមុនសមត្ថកិច្ចមកដល់ ៕

បញ្ចេញយោបល់
Loading...