តៃកុងឡានម្នាក់! គាបស្លាប់ក្នុងកាប៊ីន បន្ទាប់បើករថយន្តជ្រុលបុកម៉ូតូនិងកុងតឺន័រឈប់រងចាំស្តុប

0
7
Loading...

តៃកុងរថយន្តម្នាក់បានបាត់បង់ជីវិត បន្ទាប់បើករថយន្តជ្រុលបុកម៉ូតូនិងឡានកុងតឺន័រ ដែលឈប់ចតស្ងៀម រង់ចាំស្តុបនៅវេលាម៉ោង ៣និង៣០នាទីយប់ទៀបភ្លឺ ឈានចូលថ្ងៃអង្គារ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង កែងនិងផ្លូវ៣០ម៉ែត្រ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ ។ ជនរងគ្រោះ(សព)មានឈ្មោះ ដូប សន ភេទប្រុស  អាយុ៥៨ឆ្នាំ មុខរបរបើករថយន្ត រស់នៅភូមិត្រពាំងល្វា ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បើកបររថយន្តដឹកមាន់ កូរ៉េ ក្បាលពណ៌ស  ពាក់ស្លាកលេខ ភ្នំពេញ 2AK-4133 រួមដំណើរព្រូ២នាក់ ។

បញ្ចេញយោបល់
Loading...