សោកស្ដាយ! ​ដំរី​១​ក្បាល​នៅ​មណ្ឌល​គិរី​ទម្ងន់​២​តោន ​ស្លាប់ ដោយសារ​គេ​បាញ់​យក​ភ្លុក​ និង​កន្ទុយ

0
5
Loading...

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរ​បាលរដ្ឋបាល​ស្រែ​ខ្ទុម ​និង​កម្លាំង​អនុរក្ស​សត្វ​ដំរី​ បាន​ប្រទះ​ឃើញ​សត្វដំរីព្រៃ​ទម្ងន់២​តោន​០១ក្បាល​ដេក​ស្លាប់​ក្នុង​ចំការ​ស្វាយ​ចន្ទី​ប្រជាពលរដ្ឋ ស្ថិត​ក្នុងភូមិស្រែល្វី ​ឃុំស្រែខ្ទុម ​ស្រុកកែវសីមា​ ខេត្ត​មណ្ឌល​គិរី។ឯកឧត្តម​ នេត្រ ភក្ត្រា ​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ដំរី​ឈ្មោល​មួយ​ក្បាល​ ដែល​គេ​ប្រទះ​ឃើញ​ងាប់​ក្នុង​សភាពស្អុយរលួយ ​នៅចំការស្វាយចន្ទី ​នាស្រុកកែវសីមា​ ខេត្ត​មណ្ឌលគិរី​នោះ ​ជាករណី​បាញ់​សម្លាប់​ដើម្បី​យក​ភ្លុក ​និង​កន្ទុយ។បច្ចុប្បន្ន ​អាជ្ញាធរ ​និង​មន្រ្តី​ជំនាញ ​កំពុង​ស្វែង​រក​មុខ​ជន​បង្ក​ ដើម្បី​យក​ជន​ដៃ​ដល់​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕

បញ្ចេញយោបល់
Loading...