បើលោកអ្នកឈឺក សូមកុំមើលរំលងអាហារទាំងនេះ

0
19
Loading...

បំពង់ក ជាសរីរាង្គដែលអាហារត្រូវបានឆ្លងកាត់គ្រប់ពេល នៅពេលមួយអ្នកឈឺបំពង់ក ប្រាកដជាត្រូវផ្លាស់ប្តូរការញ៉ាំមួយចំនួន។ ដោយសារ ការញ៉ាំពិតជាសំខាន់ទោះអ្នកស្ថិតនៅស្ថានភាពណាក៏ដោយ តែអ្នកត្រូវប្រាកដថាអាហារដែលអ្នកញ៉ាំចូលទៅនោះ ស័កិ្តសមនឹងស្ថានភាពអ្នក។ តាមរយៈអត្ថបទខាងក្រោម ហេលស៍ថាម សូមណែនាំនូវប្រភេទអាហារ៤យ៉ាង ដែលអ្នកគួរទទួលទានបើអ្នកកំពុងឈឺក៖1 អាហារប្រភេទស៊ុប
ភាគច្រើន ស៊ុបអាចផ្តល់គុណប្រយោជន៍ចំពោះអាការៈឈឺក តែមិនមែនស៊ុបទាំងអស់សុទ្ធតែមានប្រសិទ្ធភាពដូចគ្នានោះទេ។ ជាក់ស្តែង ស៊ុបដែលផ្សំពីសាច់មាន់ សាច់គោ ឬបន្លែ (ពិសេសការ៉ុត) អាចងាយស្រួលចំពោះបំពង់កនៅពេលឈឺ។ ម៉្យាង ស៊ុបដែលមានខ្ទឹមច្រើនតែងជួយសម្រួលដល់ដំណើរការនៃការជាសះស្បើយដោយហេតុថាខ្ទឹមមានផ្ទុកនូវសារធាតុសម្លាប់បាក់តេរីធម្មជាតិ ដែលមានលក្ខណៈប្រឆាំងការរលាក។ ផ្ទុយមកវិញ ស៊ុបប៉េងប៉ោះ អាចចាត់ចូលជាប្រភេទមួយនៃស៊ុបដែលមានជាតិអាស៊ីត និងអាចបង្កឲ្យរលាកដល់បំពង់កធ្ងន់ធ្ងរ រីឯស៊ុបហឹរខ្លាំងរឹតតែអាចធ្វើឲ្យរលាកបំពង់ករបស់អ្នកលើសដើម។

2 មើមខ្ញី
ខ្ញី ជាគ្រឿងផ្សំដែលមានឥទ្ធិពលនៅក្នុងចង្ក្រានបាយ ជាពិសេស អាចបន្ថយការរលាក ជួយបើករន្ធច្រមុះ និងជួយបញ្ចេញស្លេស្មពីច្រមុះ និងបំពង់ក។ វាត្រូវបានចាត់ទុកជាសារធាតុបំបាត់ការឈឺចាប់ ដែលអាចសម្រួលដល់អាការៈឈឺកប្រកបដោយប្រសិទ្ធភាព។ សារធាតុនៅក្នុងមើមខ្ញីមានលក្ខណៈប្រឆាំងបាក់តេរី ផ្សិត និងអាចជួយកាត់បន្ថយការបង្ករោគដោយសារការឈឺបំពង់កផងដែរ។ ជាងនេះទៅទៀតនោះ ខ្ញីជួយសម្រួលការធ្វើការលើគ្រប់ជាលិកាទាំងអស់នៃរាងកាយ ហើយផ្តល់នូវតុល្យភាពរវាងសុខភាពនិងរាងកាយរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ ខ្ញីមិនត្រូវបានណែនាំឲ្យប្រើជាថ្នាំសម្រាប់ស្ត្រីមានផ្ទៃពោះនោះទេ។

3 ស្ពៃក្តោប
ស្ពៃក្តោប ត្រូវបានប្រើប្រាស់តាំងពីយូរយារណាស់មកហើយ ដោយសារវាផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពជាច្រើនដូចជា ប្រឆាំងអុកស៊ីតកម្មពិសេសសម្បូរដោយវីតាមីនC វីតាមីនKស៊ុលផួរ និងជីវជាតិច្រើនផ្សេងទៀត ដែលអាចជួយក្នុងការកាត់បន្ថយការរលាកនៃជំងឺឈឺក។ គួរបញ្ជាក់ថា កាលបុរាណសម័យ ប្រជាជនចូលចិត្តយកស្ពៃក្តោបដែលហាន់ ម៉ដ្ឋមករុំនៅក ពេលឈឺកតែសម័យបច្ចុប្បន្ន គេបរិភោគស្ពៃក្តោបតែម្តង ដើម្បីទទួលបានគុណសម្បត្តិទាំងនោះ។

4 ផ្លែចេក
ចេក ជាផ្លែឈើដែលងាយស្រួលលេប ទន់ ហើយងាយរំលាយអាហារ ព្រមទាំងមានប្រសិទ្ធភាពអាចបំបាត់អាការៈឈឺកបានយ៉ាងប្រសើរព្រោះសម្បូរនូវវីតាមីនC។ ម៉្យាងទៀតនោះ វាជាប្រភេទផ្លែឈើគ្មានជាតិអាស៊ីត មានផ្ទុកនូវវីតាមីនច្រើនប្រភេទរួមមាន វីតាមីនB6 ប៉ូតាស្យូម និងជាតិសរសៃ។ លោកអ្នកអាចញ៉ាំផ្លែចេកទាំងមូលតែឯងឬលាយជាមួយស្ត្រូប័ររីឬប្លូប័ររីជាទឹកផ្លែឈើញ៉ាំជាប្រចាំថ្ងៃក៏អាចទទួលបានគុណប្រយោជន៍ដូចគ្នាផងដែរ។

តែមិនមែនថាអ្នកត្រូវទ្រាំតទៅទៀត ឬគ្រាន់តែប្រើថ្នាំនោះទេ ប៉ុន្តែអ្នកត្រូវរួមផ្សំជាមួយការញ៉ាំដែលត្រឹមត្រូវ នោះក្តីប្រាថ្នានៃការឆាប់ជាសះស្បើយនឹងខិតទៅរកអ្នក….

បញ្ចេញយោបល់
Loading...