អីយ៉ាអស់ពីមីល្ពៅ!ឥលូវមានកូនខ្មែរមួយរូបទៀតហើយ កែច្នៃ មីម្រះ នឹងមីស្រកានាគទៀត…..

0
12
Loading...

និស្សិតមួយរូបឈ្មោះ គឹម វ៉ាង ដែលបញ្ចប់ការសិក្សានៅឆ្នាំ២០១៧ បរិញ្ញាបត្រជំនាញ វិទ្យាសាស្ត្រចំណីអាហារ នៅសាកលវិទ្យាល័យបាត់ដំបង បានស្រាវជ្រាវផលិតធ្វើសរសៃមី ចេញពីសាច់ល្ពៅកសិករខ្មែរពិតដោយគ្មានជាតិគីមី។ ប្អូនប្រុសបានឲ្យដឹងថាខ្លួនបានស្រាវជ្រាវនិងពិសោធន៍អស់រយៈពេលជិតពីរឆ្នាំ សព្វថ្ងៃធ្វើសរសៃមីតែម្នាក់ឯង ដោយពេលនេះមានការគាំទ្រខ្លាំងពោលគឺមួយថ្ងៃមានលេខទូរស័ព្ទរហូតដល់ទៅ ជាង២០០០លេខ និងមានអ្នក chat ផ្ញើសារ រាប់ពាន់នាក់ឯណោះ។
ចំណែកពេលថ្មីៗនេះយើងសង្កេតឃើញនៅលើបណ្តាញសង្គមហ្វេសបុកមានបងប្អូនប៉ុន្មាននាក់ក៏ចេះធ្វើមីល្ពៅដើម្បីដាក់លក់ដែរ លើសពីនេះទៅទៀតបងប្អូនមួយចំនួនចេះកែច្នៃរហូតចេញជាមីស្រកានាគ និងមីម្រះទៀតផង។ បងប្រុសភឿង អាទិត្យ សុភ័ក្រ្ត បានកែច្នៃធ្វើជា មីស្រកានាគក្រហម បងប្រុសនៅក្នុងខេត្តសៀមរាប រីឯបងប្រុសម្នាក់ទៀតមានឈ្មោះហ្វេសបុក សុផល ពញ្ញាក្រែក បានកែច្នៃធ្វើជាមីម្រះ ដោយបងប្រុសបានសរសេរថា៖ “បងប្អូនដែលមិនចេះហូបម្រះស្រស់ អាចសាកល្បងធ្វើមីម្រះបែបនេះបាន វាមិនល្វីងទេថែមមានរសជាតិឈ្ងុយឆ្ងាញ់មិនចាញ់មីដំឡូង និងមីល្ពៅឡើយ”។ តើប្រិយមិត្តគិតយ៉ាងណាដែរ?

បញ្ចេញយោបល់
Loading...