មេបញ្ជាការឆ្លាតវៃ ត្រូវចេះរៀបចំយុទ្ធសាស្ត្រ​មុនពេលចេញច្បាំងនឹងសត្រូវ

0
16
Loading...

ការរៀបចំយុទ្ធសាស្ត្រ និងកងទ័ពបានច្បាស់លាស់ត្រឹមត្រូវ គឺជាគន្លឹះដ៏សំខាន់ដែលអាចនាំជ័យជម្នះដល់កងទ័ពទាំងអស់បាន។ ​លោក​មេទ័ព ស៊ុនអ៊ូ (545 – 470) ជាអធិរាជសង្ក្គ្រាមនៃសម័យចិនបុរាណ គាត់បានពោលថា «មេទ័ពដែលខ្លាំងខាងយុទ្ធសាស្ត្រ​ គេដឹងច្បាស់ថា​ឈ្នះ​ទើបចេញច្បាំង។ ចំណែកឯមេទ័ពដែលល្ងង់ខ្លៅ ចេញច្បាំងទាំងប្រថុយប្រថាន»។

យើងក្រឡេកទៅមើលនៅក្នុងសម័យសាមកុក ដែលជាវេលាធ្វើសង្គ្រាមរ៉ាំរៃ៉អស់ជាង ១០០ឆ្នាំ និងធ្វើឱ្យប្រជាជនចិនចងចាំឥតបំផ្លិច​បាន​​ឡើយនោះវិញ។ នៅក្នុងពេលច្របូលច្របល់នោះ មានមេទ័ពជាច្រើនដែលមាន​ឱកាស បានខិតខំកសាងស្នាដៃ និងចាប់ឱកាស​ដើម្បី​គ្រប់​គ្រងលើអាណាខេត្តរបស់ខ្លួន។ ប៉ុន្តែមេទ័ពជាច្រើនត្រូវបានស្លាប់ ដោយសារតែការលោភលន់ និងគ្មានយុទ្ធសាស្ត្រ​ច្បាស់លាស់​ក្នុងការ​ធ្វើ​សង្គ្រាមនឹងសត្រូវ។

សម័យកាលបច្ចុប្បន្នវិញ មានមនុស្សជាច្រើន មានសហគ្រិនជាច្រើនបានចាប់ឱកាសរកសុី ព្រោះតែដើរតាមក្តីស្រមៃរ​បស់ខ្លួន មានអ្នកខ្លះ​គេ​ចង់ក្លាយជាអ្នកមាន សេដ្ឋី និងជាបុគ្គលជោគជ័យជាដើម ប៉ុន្តែអ្វីគ្រប់យ៉ាងកើតបានត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះ ហើយក៏ស្លាប់​ទៅវិញ ក្តីស្រមៃក៏រលាយសាបសូន្យទៅតាមហ្នឹង។ អ្នកទាំងអស់គ្នាត្រូវដឹងថា រាល់ភាពជោគជ័យ ឬជ័យជម្នះទាំងឡាយវាមិនមែនកើត​ឡើងដោយការចៃដន្យ ឬក៏សំណាងពីជាតិមុនដូចដែលអ្នកខ្លះថាឡើយ គឺកើតឡើងពីសមត្ថភាពរបស់មនុស្សពិតៗ បើមនុស្សគ្មានសមត្ថភាព​ពិប្រាកដវិញ ប្រាកដជាមិនអាចធ្វើរឿងនេះបានឡើយ ឬក៏អាចធ្វើបានត្រឹមតែមួយរយៈពេលខ្លីបុ៉ណ្ណោះ​ ប្រៀបដូចនឹងអាជីវកម្ម​មួយចំនួនកើតបានតែមួយរយៈពេល​ ក៏ត្រូវក្ស័យធន់ស្លាប់ទៅវិញ។

មុនពេលប្រឡង​ ត្រូវតែខំរៀនឱ្យបានច្រើន ឧស្សាហ៍អនុវត្តនិងធ្វើឱ្យបានជាប្រចាំថ្ងៃ ទើបអាចមានសមត្ថភាពប្រឡងជាប់។ ចំណែកឯ​មេទ័ពឆ្លាតវៃបំផុត មុនពេលចេញច្បាំងតែងរៀបចំយុទ្ធសាស្ត្រជាមុន និងរៀបចំកម្លាំងកងទ័ពឱ្យបានល្អទើបចេញច្បាំងនឹងស​ត្រូវ។ ពុំនោះសោធអ្នកនឹងក្លាយជាអ្នកចាញ់នៅកណ្តាលសមរភូមិប្រយុទ្ធគួរឱ្យអាណោចអធ័មណាស់៕

បញ្ចេញយោបល់
Loading...