ចុមLive ហ្វេសប៊ុកទៀត! ត្រូវសមត្ថកិច្ចឃាត់ខ្លួនរឿងគ្រឿងញៀនហើយ​ មានវីដេអូ….

0
12
Loading...

កាលពីវេលាម៉ោង ០៣ និង០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ស្នងការ​ដ្ឋាននគរបាលរាជធានី​ សហការជាមួយនគរបាលមូលដ្ឋាន​ខណ្ឌចំការមន​ បានចេញប្រតិបត្តិការទ្រង់ទ្រាយធំធ្វើការបង្ក្រាបគ្រឿងញៀននៅក្លឹបកម្សាន្ត Rock ដោយធ្វើការឃាត់ខ្លួនអ្នកប្រើប្រាស់ និងអ្នកចែកចាយជាង ៣០០នាក់ ក្នុងនោះមានជនជាតិចិន១៤នាក់ ហើយដកហូតបានគ្រឿងញៀនជាង៣៩គីឡូក្រាម និងសារធាតុញៀនជាទឹក ៩គីឡូ២ខាំ ជញ្ជីងថ្លឺងគ្រឿងញៀន ១២ និងកាំភ្លើងខ្លី១ដើម។
មហាជនជាច្រើនហាក់សម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះក្រុមយុវវ័យក្មេងៗទាំងប្រុសទាំងស្រី ដែលមិនខិតខំប្រឹងប្រែងរៀនសូត្រ បែរជានាំគ្នាទៅដើរលេងសេពគ្រឿងញៀនទៅវិញ។ ហើយអ្វីកាន់តែហួសចិត្តបំផុតនោះ នៅក្នុងអំឡុងពេលឃាត់ខ្លួន មានក្រុមយុវវ័យក្មេងស្រីៗមួយចំនួនបានថតវីដេអូពីសកម្មភាពខ្លួនឯង ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន បង្ហោះចូលបណ្តាញសង្គម ហាក់មិនមានការខ្មាស់អៀនបន្តិចសោះ៕

លេងរាប់ឆ្នាំហើយ ទើបចាប់ម្ដង មានអីមិនសប្បាយ😂😂😂

Posted by People on Friday, February 22, 2019

Drugs at Rock

យប់មិញ ខ្ញុំ និងស្នងការរងជាច្រើនរូប ព្រមទាំងកម្លាំងជំនាញចម្រុះ បានចុះបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំដោយផ្ទាល់នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ដោយឃាត់ខ្លួនអ្នកប្រើប្រាស់ និងអ្នកចែកចាយជាង៣០០នាក់ ក្នុងនោះមានជនជាតិចិន១៤នាក់ ហើយដកហូតបានគ្រឿងញៀនជាង៣៩គីឡូក្រាម និងសារធាតុញៀនជាទឹក ៩គីឡូ២ខាំ ជញ្ជីងថ្លឺងគ្រឿងញៀន ១២ និងកំាភ្លើងខ្លី១ដើម!!

Posted by ស ថេត on Friday, February 22, 2019

បញ្ចេញយោបល់
Loading...