អ្នក​ផលិត​មី​ល្ពៅ​បាត់ដំបង​ ​ថា​មិនបាន​ចោទ​គេ​ជា​ចោរ​ទេ​ ​តែ​ផ្ដាំផ្ញើ​ពាក្យ​ប៉ុន្មាន​ម៉ាត់​ចាក់ដោត​ខ្លាំង​

0
10
Loading...

​គិម​ ​វ៉ាង​ ​ជា​អ្នក​ផលិត​មី​ល្ពៅបាត់ដំបង​ ​បាន​ទម្លាយ​ប្រាប់​ ​«​ប្រជាប្រិយ​»​ ​នៅ​រសៀល​ថ្ងៃទី​ ​២២​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​នេះ​ថា​ ​ខ្លួន​មិនបាន​ចោទប្រកាន់​គេ​ថា​ចោរលួច​ចម្លង​ផលិត​មី​ល្ពៅ​នោះ​ទេ​ ​ហើយក៏​មិនបាន​ដឹងរឿង​អ្វី​ទាំងអស់​ ​។​ ​គិម​ ​វ៉ាង​ ​ប្រាប់​ថា​ ​មិនបាន​សរសេរ​ចោទប្រកាន់​ថា​ ​អ្នក​ផលិត​មី​ល្ពៅ​នៅ​ត្បូងឃ្មុំ​ ​ជា​ចោរលួច​ចម្លង​ឡើយ​ ​តាមពិត​អ្នក​ដែល​ស៊ែ​វីដេអូ​ដែល​លោក​ធ្លាប់​សម្ភាស​ជាមួយ​ស្ថានីយ​ទូរទស្សន៍​នោះ​ ​គឺជា​ ​Fake​ ​Account​ ​។​គិម​ ​វ៉ាង​ ​ដែល​ជា​អ្នករកឃើញ​រូបមន្ត​ផលិត​មី​ល្ពៅ​ដំបូង​គេ​នៅ​កម្ពុជា​ ​បាន​បន្ត​ថា​ ​លោក​មិនបាន​ខ្វល់ខ្វាយ​រឿង​អ្នក​ផលិត​មី​ល្ពៅ​នៅ​ត្បូងឃ្មុំ​នោះ​ឡើយ​ ​។​ ​យុវជន​វ័យ​ ​២៥​ ​ឆ្នាំ​រូប​នេះ​ព្រលយ​ពាក្យ​ថា​ ​មូលហេតុ​ដែល​លោក​មិន​ខ្វល់​ ​ព្រោះ​មី​ល្ពៅ​ត្បូងឃ្មុំ​ ​គឺ​មក​ក្រោយ​ ​លោក​មិន​ជឿ​ថា​គេ​ធ្វើ​បាន និង ​អាចយ​ក​ឈ្នះ​លោក​ឡើយ​ ​ទោះ​ផលិត​បាន​ក៏​មិន​ដូច​មី​ល្ពៅ​របស់​លោក​ដែរ​ ​។​ ​គិម​ ​វ៉ាង​ ​បន្ត​ថា​ ​មី​ល្ពៅ​របស់​លោក​មានការ​ទទួលស្គាល់​ពី​ប្រជាជន​រួច​ទៅ​ហើយ​ ​ទាំង​រសជាតិ​ ​និង​ គុណភាព ​។​ ​ចំណែក​មី​ល្ពៅ​នៅ​ត្បូងឃ្មុំ​ ​ទើបតែ​មក​ក្រោយ​លោក​ ​អ្នកណា​ក៏​គេ​ដឹង​ដែរ​ ​ថា​លោក​ជា​អ្នក​ដែល​រក​រូបមន្ត​នេះ​ផលិត​បាន​មុនគេ​ ​ហើយ​កំពុង​មានការ​គាំទ្រ​ខ្លាំង​ ​។
​យុវជន​ដែល​មាន​ស្រុកកំណើត​មក​ពី​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ​ ​ទម្លាយ​ឲ្យដឹង​ទៀត​ថា​ ​អ្នក​ដែល​ចូលចិត្ត​រសជាតិ​មី​ល្ពៅ​របស់​លោក​បញ្ជាទិញ​យក​ទៅក្រៅ​ប្រទេស​ទៀតផង​ ​។​ ​យ៉ាងណាក្ដី​ ​គិម​ ​វ៉ាង​ ​ព្រលយ​ពាក្យ​ហាក់​ចាក់​ដោត​ទៅកាន់​អ្នក​ផលិត​មី​ល្ពៅ​នៅ​ត្បូងឃ្មុំ​ថា​ ​ក្នុងនាម​ជា​កូនខ្មែរ​ដូចគ្នា​ ​គួរតែ​រក​អ្វី​ដែល​ថ្មី​កុំ​ធ្វើតាម​គ្នា​ ​ព្រោះ​អ្នក​ដែល​ផលិត​ក្រោយគេ​ច្បាស់ជា​ដឹងខ្លួន​ឯង​ច្បាស់​ហើយ​ថា​ធ្វើតាម​គេ​ ​៕​

បញ្ចេញយោបល់
Loading...