យប់មិញ!កងកំលាំងអគ្គស្នងការចុះបង្ក្រាប ការជួញដូរនឹងប្រើប្រាស់គ្រឿងញៀន នៅក្នុងក្លឹបកំម្សាន្តRock ឃាត់ខ្លួនបានស្រីប្រុសជាច្រើនអ្នក

0
13
Loading...

នៅអំឡុងវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងដោយផ្ទាល់ជាច្រើននាក់ ឆ្មក់ចូលឆែកឆេរទីតាំងក្នុងក្លឹបកំសាន្តRock  នៅជាប់ផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយកម្លាំងសមត្ថកិច្ចឃាត់បានមនុស្សរាប់រយនាក់ និងដកហូតថ្នាំញៀនជាច្រើនប្រភេទមួយចំនួនធំ ក្នុងរង្វង់ប្រតិបត្តិការណ៍របស់កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញខាងលើនេះ ក្រុមអ្នកសារព័ត៌មានជាច្រើននាក់មិនអាចចូលទៅក្នុងទីតាំង និងផ្ដិតយករូបភាពមនុស្សដែលត្រូវឃាត់ខ្លួន ក៏ដូចជាវត្ថុតាង ជាប្រភេទថ្នាំញៀន បាននោះទេ ។ តែទោះជាយ៉ាងណា គេសង្កេតឃើញមានរថយន្តហុីយ៉ាន់ដាយ ប្រភេទ៥តោនចំនួន២គ្រឿង បានចូលទៅក្នុងបរិវេនក្លឹបកំសាន្តRock ហើយមានកម្លាំងសមត្ថកិច្ចចាប់មនុស្សបញ្ចូនក្នុងរថយន្តហុីយ៉ាន់ដាយជាច្រើនរយនាក់ផងដែរ ។ ក្នុងនោះដែរ ក៏មានសមត្ថកិច្ចបានបង្ហើបរូបភាព ថ្នាំញៀនជាច្រើនប្រភេទ និងជាច្រើនកញ្ចប់ផងដែរ ។ក្រោយពីឃាត់មនុស្សជាច្រើនរយនាក់ ក៏ដូចជាវត្ថុតាងទាំងប៉ុន្មាន កម្លាំងសមត្ថកិច្ចបញ្ចូនទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

 

បញ្ចេញយោបល់
Loading...