នាយក​រដ្ឋ​មន្ត្រី​វៀតណាម ​បើកស្វាគមន៍​អ្នក​កាសែត​គ្រប់​ប្រទេស ​ក្នុង​ជំនួប ដូលណាល់ ត្រាំ-គីម ជុងអ៊ិន

0
6
Loading...

លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​វៀតណាម ​បាន​បញ្ជាក់​ថា​ប្រទេស​វៀតណាម​នឹង​ស្វាគមន៍​ទទួល​ដៃ​២​សម្រាប់​អ្នក​កាសែត​គ្រប់​ប្រទេស​ទាំង​អស់​មក​យក​ព័ត៌មាន​ក្នុង​ជំនួប ដូណាល់ ត្រាំ ​និង​គីម ជុងអ៊ុន។កិច្ច​ប្រជុំ​កំពូល​រវាង​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន នៅ​វៀតណាម ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧ និង​២៨​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ។ មុន​ដល់​ជំនួប​នេះ ​វៀតណាម​បាន​រៀប​ចំ​ហេដ្ឋារចនាសម្ពន្ធ​បាន​យ៉ាង​ល្អ ​ជា​ពិសេស​គឺ​សុវត្ថិភាព​តែ​ម្ដង។ បន្ថែម​ពី​លើ​នេះ​ដែរ ​លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​វៀតណាម​ក៏​ប្រកាស​ស្វាគមន៍​អ្នក​កាសែត​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់ ​ដើម្បី​មក​វៀតណាម​យក​ព័ត៌មាន។
នាយក​រដ្ឋ​មន្ត្រី​ខាង​លើ​បាន​បញ្ជាក់​ថា​មាន​អ្នក​កាសែត គឺ​នឹង​ធ្វើ​ឱ្យ​វៀតណាម​កាន់​តែ​ល្បី​ឈ្មោះ​នៅ​លើ​ឆាក​អន្តរជាតិ។ សេរីភាព​អ្នក​កាសែត ​នឹង​ធ្វើ​ឱ្យ​​អ្នក​វិនិយោគ​កាន់​តែ​មក​វៀតណាម​កាន់​តែ​ច្រើន​ថែម​ទៀត៕

បញ្ចេញយោបល់
Loading...