ម្ចាស់មីល្ពៅត្បូងឃ្មុំ ឆ្លើយបកភ្លាមៗ ក្រោយម្ចាស់មីល្ពៅបាត់ដំបង ចោទថា «ខ្លួនជាចោរ»!

0
18
Loading...

ផ្ទុះពេញបណ្តាញសង្គមក្រោយមាន យុវជនម្នាក់ ដែលមកពីខេត្តត្បូងឃ្មុំ បានបំបែករូបមន្តផលិតធ្វើចេញជាមីល្ពៅ។ ក្រោយពីមានការភ្ញាក់ផ្អើល យុវជន វាន់ គិមវ៉ាង ដែលជាម្ចាស់មីល្ពៅបាត់ដំបង ក៏បានរៀបរាប់ពីការលំបាកក្នុងការផលិតមីល្ពៅ រហូតដល់បានប្រតិកម្មថា មីល្ពៅរបស់បាត់ដំបង ត្រូវមហាជនទទួលស្គាល់ទូទាំងប្រទេស បើជនណាហ៊ានផលិតលក់ ជននោះត្រូវចាត់ទុកថាជាចោរ។ ក្រោយពីមានការចោទប្រកាន់បែបនេះ យុវជនស្រេង លីហេង ជាម្ចាស់មីល្ពៅ ខេត្តត្បូងឃ្មុំ ក្រោមយីហ៊ោ “មេម៉ត់ ឆេងគីម” បានឆ្លើយតបទៅយុវជន វាន់ គិមវ៉ាង ថា៖ “ជំរាបសួរពុកម៉ែបងប្អូន ខ្ញុំបាទឈ្មោះ ស្រេង លីហេង ជាអ្នកធ្វើ និងជាម្ចាស់ មីល្ពៅខេត្តត្បូងឃ្មុំ សារមួយនេះ ខ្ញុំចង់ផ្ញើជូន ម្ចាស់មីល្ពៅបាត់ដំបង។ គាត់បានចោទខ្ញុំថាជាចោរលួច សំរាប់ខ្ញុំ ការបោះពាក្យបែបហ្នឹង ពិតជាមិនត្រឹមត្រូវទេ ព្រោះថាពាក្យថាមីល្ពៅ អ្នកណាក៏មានសិទ្ធ ប្រើប្រាស់ និងធ្វើបានដូចគ្នា គាត់ជាអ្នករកឃើញមុន ខ្ញុំធ្វើតាមក្រោយគាត់ គឺសំរាប់បំពេញតម្រូវការអតិថិជនខ្ញុំដូចគ្នា។ ខ្ញុំធ្វើមីលក់មុនមីល្ពៅបាត់ដំបងទៀត ចាប់ធ្វើមកដល់ឥលូវជាងមួយឆ្នាំហើយ ដោយសារតែអតិថិជន សួររកមីធ្វើល្ពៅដូចនៅបាត់ដំបងដែរ ខ្ញុំក៏អាចធ្វើ ហើយក៏មានការគាំទ្រជាច្រើនពីសំណាក់បងប្អូនខ្មែរ សូមបងប្អូនជួយពិចារណានូវពាក្យសំដី របស់ម្ចាស់មីល្ពៅបាត់ដំបង បើខ្ញុំប្រើពាក្យថា មីល្ពៅបាត់ដំបងដែរទើបខ្ញុំខុស ហើយជាចោរមែន”។ របៀបធ្វើមីនៅស្រុកគេ៖

How It's Made Noodles

How It's Made Noodles

Posted by Oun Monito on Thursday, February 21, 2019

បញ្ចេញយោបល់
Loading...