យួន ចាប់ខ្លួនជនជាតិឡាវម្នាក់ ដកហូតបានគ្រឿងញៀន ជិត៣០០គីឡូក្រាម

0
14
Loading...

ប្រទេសវៀតណាមៈ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅភាគកណ្តាលប្រទេសវៀតណាម ក្នុងខេត្ត Ha Tinh កម្លាំងប្រឆាំងគ្រឿងញៀនវៀតណាម ចាប់បានគ្រឿងញៀនជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ដោយចាប់បានរហូតដល់ទៅ ជិត​៣០០គីឡូក្រាម​។

កម្លាំងសន្តិសុខវៀណាមបានឲ្យដឹងថា ការបង្ក្រាបបាននេះ ពេលដែលប៉ូលិសព្រំដែន និងកម្លាំងសមត្ថកិច្ចគយត្រួតពិនិត្យរកឃើញនៅក្នុងរថយន្តដឹកទំនិញមួយគ្រឿង ពាក់ស្លាកលេខឡាវ ។ ថ្នាំញៀនទាំងនេះ មានចំនួន២៩៤គីឡូក្រាម។ ជនសង្ស័យជនជាតិឡាវម្នាក់ ត្រូវឃាត់ខ្លួន។

បញ្ជាក់ៈ កាលពីខែតុលា ឆ្នាំ២០១៨ ប៉ូលិសវៀតណាម នៅខេត្ត Quang Binh ក៏ចាប់បានថ្នាំញៀន៣០៩គីឡូក្រាមផងដែរ ដែលគិតតម្លៃប្រមាណ៣លានដុល្លារអាមេរិក។ ច្បាប់ក្នុងប្រទេសវៀតណាម ជនរត់ពន្ធគ្រឿងញៀន បើប៉ូលិសចាប់បាន បើមិនដាក់ទោសអស់មួយជីវិត គឺបាញ់សម្លាប់ចោលតែម្តង ៕

បញ្ចេញយោបល់
Loading...