កម្លាំងនគរបាលស្រុកបាទី ចុះបង្ក្រាបក្រុមលោកៗ ដែលខ្លាំងខាងវ៉ៃកាប់ចាក់ និងលួចពេលយប់ឡើង

0
12
Loading...

ខេត្តតាកែវ: កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចាប់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ទឹម វីន ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅចំណុចភូមិច្រកទ្បេក ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ តាមដីការលេខ ១៥៦/២០១៨ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ របស់លោក អ៊ិន ម៉ានិត្យ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវ ដែលត្រូវចោទពីបទលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តិនៅផ្សារគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨។

យោងតាមចម្លើយសារភាពរបស់ឈ្មោះ ទឹម វីន នៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ច បានឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យជាច្រើននាក់ទៀត

  • ទី១.ឈ្មោះ ទ្រេស រ៉ាវ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
  • ទី២.ឈ្មោះ សៅ រ៉ូត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
  • ទី៣.ឈ្មោះ ពៀក ពុតទី ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ
  • ទី៤.ឈ្មោះ សុខ ចាន់ទ្រី ភេទប្រុស អាយុ២០ឆ្នាំ ភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទីខេត្តតាកែវ
  • ទី៥.ឈ្មោះ សួង សុបឿន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ
  • ទី៦.ឈ្មោះ កាន់ នីម ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។

បច្ចុប្បន្នជនសង្ស័យទាំងអស់ ត្រូវបានឃាត់ខ្លួន នៅប៉ុស្តិ៍នគរបាល ដើម្បីសួរនាំ និងកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់ ៕

បញ្ចេញយោបល់
Loading...