ថ្ងៃនេះមានមនុស្សយ៉ាងច្រើនណាស់សំរុកមកកាន់វិទ្យាស្ថានប៉ាស្ទ័រ ហេតុអ្វីត្រូវ ឲ្យមានតែមួយកន្លែងបែបនេះ ?

0
5
Loading...

ករណីក្មេងស្រីមកពីខេត្តស្វាយរៀងម្នាក់ ត្រូវបានសត្វ​ឆ្មារ​ខាំ និង​ក្រញៅ ឆ្លងវីរុស​ជំងឺ​ឆ្កែឆ្កួត បើ​តាម​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​អោយ​ដឹង​ថា កូនស្រីរបស់​គាត់​ត្រូវ​សត្វ​ឆ្មា​ខាំ​ក្រញៅ​ជើង អស់​រយៈពេល​ជាង​ពីរ​ខែ​មក​ហើយ តាំងពី​ដើមខែ​ធ្នូ ឆ្នាំ​២០១៨ មក​ម្ល៉េះ ប៉ុន្តែ​ពួក​គាត់ មិន​បាន​យក​មក​ចាក់​ថ្នាំ​ការពារ​នៅ​មន្ទីរពេទ្យ​ប៉ាស្ទ័រ​ទេ គឺ​ចាក់​ថ្នាំ​ការពារ​នៅ​ក្នុងភូមិ​បាន​ម្តង​ដែរ លុះក្រោយមកស្រាប់តែវីរុសធ្វើទុក ហើយណាមួយហួសពេលសង្គ្រោះផងនោះ បណ្តាលឲ្យក្មេងស្រីកំពុងពេញស្រលាញ់រូបនោះស្លាប់បាត់បង់អាយុជីវិតតាំងនៅក្មេងខ្ចី ។

កាលពីម្សិលមិញ ក៏មានករណីស្រដៀងនេះកើតឡើងដែរ ដោយនារីវ័យក្មេងម្នាក់ទៀតហើយ បានស្លាប់បាត់បង់ជីវិត ត្រឹមរយៈពេល០៩ថ្ងៃដោយសារតែត្រូវកូនឆ្កែរបស់ខ្លួនខាំបន្តិចសោះដែលបណ្តាលអោយគ្រោះថ្នាក់ដល់អាយុជីវិតរបស់ នៅថ្ងៃ១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលស្ថិតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្រោយពីរឿងនេះបានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមហ្វេសបុករួចមក ក៏មានការភ្ញាក់ផ្អើល និងចូលរួមសោកស្តាយជាខ្លាំងដល់ក្រុមគ្រួសារនៃសព និងជាពិសេស ថ្ងៃនេះមានមនុស្សជាច្រើនបានសំរុកមកកាន់វិទ្យាប៉ាស្ថ័រ ដើម្បីទទួលវ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទាំងអ្នកខ្លះស្កាត់មកទាំងពីខេត្តត្រូវរង់ចាំយូរ ហើយមានក្មេងខ្លះ រង់ចាំទាំងក្ដៅខ្លួនខ្លាំងក៏មាន។ដោយឃើញសភាពបែបនេះ គណនេយ្យហ្វេសបុកមួយឈ្មោះថា « MaDa HP’s Daughter» បានលើកឡើងថា តើគួរបែងចែកឲមាន នៅបណ្ដាមន្ទីរពេទ្យផ្សេងបានទេ ? ហេតុអីត្រូវ ឲមានតែមួយកន្លែងបែបនេះ ? ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។ នេះបើតាមគណនេយ្យហ្វេសបុកខាងលើ ដែលរូបគាត់បានជួបរឿងរ៉ាវនេះផ្ទាល់នៅមន្ទីរពេទ្យ ហើយបានរៀបរ៉ាប់យ៉ាងដូច្នេះថា ៖


« សូមបងប្អូន មេត្តាជួយ ស៊ែរបន្ទាន់ផង ទាន ថា មនុស្សច្រើនកកកុញ នៅមន្ទីរពេទ្យ ប៉ាស្ទ័រ អាណិតបុគ្គលិកពេទ្យ ពួកគាត់ចង់ដាច់ខ្យល់ ត្រូវទទួលមនុស្ស បុកទៅរាប់ពាន់ មានធ្ងន់ស្រាលទាំងចាស់ ទាំងក្មេង ដែលមានគ្រោះថ្នាក់ដោយសារសត្វខ្វាច និង ខាំ ក្មេង ខ្លះក្ដៅខ្លួន ខ្លាំង សង្ឃឹមថា មានការអន្តរាគមន៍ រឿងថ្នាំ នឹងមិនអស់ស្តុក តើគួរ បែងចែកឲមាន នៅបណ្ដាមន្ទីរពេទ្យផ្សេងបានទេ ?? ហេតុអីត្រូវ ឲមានតែមួយកន្លែងបែបនេះ ??? អ្នកខ្លះ មកពីខេត្តឆ្ងាយ ក្រទៀត ចំណាយក៏ច្រើន សួរថា ពេទ្យតាម ខេត្ត គ្មាន ថ្នាំ រឺយ៉ាងម៉េច ?? ហើយជាតួនាទីអ្នកណា អត់យល់ទេ ??


ឃើញហើយស្លុត ណាស់ បើពេទ្យមានតែមួយ មនុស្សបុក ទៅរាប់ពាន់នាក់ វ៉ល់ពេទ្យ ហើយ បញ្ហាគ្រោះថ្នាក់ ក៏ព្រឈម ដល់មនុស្សមួយចំនួនផង ដែរ ជួយផង ក្មេងខ្លះខ្លះ ក្ដៅខ្លួន ស្លេកស្លាំង 😤😤😫😫😭😖 សូមជួយផង សង្ឃឹម ក្រសួង សុខាភិបាល នឹងមានវិធានការណ៍ល្អជាងនេះ អាណិតអ្នកក្រ ខេត្តឆ្ងាយ គ្នា ត្រដរ មក ចាំ មានអ្នកខ្យល់គរ ទៀតអាណិតពេទ្យនៅទីនោះទៀត 😭😭😭😭🙏🏻🙏🏻🙏🏻🙏🏻🙏🏻 »

បញ្ចេញយោបល់
Loading...