ស្ត្រីម្នាក់ ប្រតិកម្មខ្លាំងៗ ទៅមន្ទីពេទ្យ «គ្លីនិចសុឹង រិទ្ធីរ៉េត» ដែលចាក់ថ្នាំជំងឺឆ្កែឆ្កួត

0
6
Loading...

មួយរយៈចុងក្រោយនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះជំងឺឆ្កែឆ្កួត ប្រជាជនមួយចំនួននាំគ្នាទៅចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត ក្នុងមានគណនីហ្វេសបុករបស់បងស្រីម្នាក់ មានឈ្មោះថា Eang Seyha បានបង្ហោះសារខ្លីមួយ លើបណ្ដាញសង្គមដោយនិយាយរៀបរាប់ ពីគ្លីនិចសម្រាលព្យាបាលមួយកន្លែង មានឈ្មោះ សុឹង រិទ្ធីរ៉េត ដោយរូបគាត់បានចូលទៅចាក់ថ្នាំការពារជំងឺឆ្កែឆ្កួត ចំនួន៥ម្ជុល ក្នុងមួយម្ជុល២៥ដុល្លា តែគាត់ចាក់បានតែមួយម្ជុលទេ ព្រោះតែពេទ្យនិយាយកុហកគាត់រហូត ថាចេះថាចុះ មិនច្បាស់លាស់មួយម៉ាត់ណាសោះ។

ក្នុងនោះគណនីហ្វេសបុក​«Eang Seyha» បានសរសេររៀបរាប់ថា៖ « តេីមានពេទ្យណាថេាកទាបដូចនេះទៀតទៅលេាកអេីយ ខ្ញុំទៅចាក់វាក់សាំងឆ្កែឆ្កួត ១ម្ជុល 25$ត្រូវចាក់5ដង ពេទ្យផ្សេងតែ 20$ទេតែគាត់អស់ថ្នាំ ខ្ញុំអត់តថ្លៃទេ 25$ ក៏ចាក់ដែរ លេីកទី១ អូខេ ហេីយណាត់ចាក់លេីកទី២ម្សិលមិញ ខ្ញុំទៅតាមការណាត់អង្គុយចាំ១ម៉េាង ប្រាប់ថាថ្នាំមិនទាន់មកដល់ អេាយមកស្អែកខ្ញុំសួរថាលេីសថ្ងៃមិនអីទេ គាត់ថាមិនអីទេ ដល់ថ្ងៃនេះខ្ញុំទៅប្រាប់អេាយចាំពីម៉េាង ៥កន្លះដល់ម៉េាង៨យប់ សួរវាទៅ វាលេសចេះលេសចុះ ថាពេទ្យរវល់ ដល់ខ្ញុំឡូឡាខ្លាំង វាថាអត់មានថ្នាំទេ ដេីររកទិញមិនបាន តេីគួរខឹងពួកវាទេ វាយកជីវិតខ្ញុំមកលេងសេីច គ្លីនិកប៉ុណ្ណាណី បេីវាគ្មានថ្នាំកុំទទួលចាក់ទៅ វាចង់បានតែលុយ គ្មានសីលធម៍គ្មានការទទួលខុសត្រូវ ចឹងហេីយបានប្រជាជនខ្មែរភាគច្រេីនអស់ជំនឿចិត្តនឹងពេទ្យក្នុស្រុក ខ្ញុំមិនឆ្កួតដេាយសារឆ្កែខាំ ក៏ប្រហែលឆ្កួតដេាយសារពួកវាដែរ ខាតពេល អស់ទំនុកចិត្ត បុគ្គលិកមួយៗនិយាយភ្លេីៗ ម្តងថាពេទ្យជាប់អេកូ ម្តងថាពេទ្យរវល់សុីបាយ ដល់ពេលឯងឡូឡាខ្លាំងបានវាឆ្លេីយការពិត វាធ្វេីដូចឯងក្មេងអត់ដឹងខ្យល់អីសោះ ពួកអាប្រកាច់ ចង់បានតែលុយ ដេីររកទិញថ្នាំដូចដេីរគួកជេរអីវាន់តាមផ្សារ ការពិតវាក់សាំងហ្នឹងខ្ញុំចាក់រួចម្តងហេីយតាំងពីស្វាខាំតែពេលឆ្កែខាំលេីកនេះ ខ្ញុំទៅពីភាក្សាជាមួយនិយាយបំភយ័ខ្ញុំសព្វបែប ខ្ញុំក៏ព្រមចាក់ទៀត ដល់ពេលចាក់ហេីយយកលុយឯងតែដំបូង ហេីយថាថ្នាំដាច់ស្តុកមិនដឹងកាល់មានវិញ រួចថាវាមិនអីទេចាក់បានម្តងហេីយ អាឆ្កែខាំតិចសោះមិនចាក់ក៏មិនងាប់ដែរ ហួសថ្លែងនិយាយមិនចេញ ជេរហែងប៉ុណ្ណេះនៅស្ទេីរណាស់ ពិតជាថេាកទាបណាស់រកសុីដូចអ្នកឯង មិនគិតពីជីវិតគេ យកលុយដឹកមុខ ថេាកមហាសែនថេាក ជួយសា៍ផងបងប្អូន បេីចៀសបានចៀសទៅអាពេទ្យចឹងចឹង👎🏿👎🏿💩💩💩» ។

បន្ទាប់មកគាត់បានស៊ែរ Statue របស់គាត់ហើយបានសរសេររៀបរាប់ថា « ពេទ្យ 102 គាត់មានថ្នាំតែគាត់មិនទទួលចាក់អេាយខ្ញំ ព្រោះគាត់ទុកចាក់សំរាប់អ្នកដែលត្រូវបន្តចាក់រហូតចប់គ្រប់ចំនួន នេះទេីបគេថាមានសីលធម៍ និងទំនួលខុសត្រូវ ❤️មិនថេាកទាបដូចគ្លីនិកនេះទេ👎🏿👊» ៕

បញ្ចេញយោបល់
Loading...