ខ្លាំងបាត់! ធនាគារធំបំផុតរបស់អាមេរិក បង្កើតលុយឌីជីថល ផ្ទាល់ខ្លួន មានតម្លៃស្មើប្រាក់ដុល្លារ

0
6
Loading...

កាលពីថ្ងៃម្សិលមិញនេះ JP Morgan Chase ដែលជាធនាគារធំបំផុតនៅសហរដ្ឋអាមេរិក បានប្រកាសថា ខ្លួនបានបង្កើត ព្រមទាំងបានធ្វើតេស្ដជោគជ័យនូវលុយឌីជីថល( cryptocurrency) ផ្ទាល់ខ្លួន ដែលមានតម្លៃស្នើប្រាក់ដុល្លារអាមេរិក។

​ធនាគារវិនិយោគខ្នាតយក្សមួយនេះ បានឲ្យដឹងថា​ លុយឌីជីថលរបស់ខ្លួនមានឈ្មោះថា JPM Coin ដំណើរការតាមបច្ចេកវិទ្យា blockchain ហើយធនាគារបង្កើត រូបិយប័ណ្ណឌីជីថលនេះឡើងក្នុងបំណងដើម្បី​ ផ្ទេរប្រាក់នៃការទូទាត់រវាងគ្រឹះស្ថានហិរញ្ញវត្ថុធំៗ។

លុយឌីជីថល JPM Coin របស់ធនាគារ JP Morgan នីមួយៗ មានតម្លៃស្នើប្រាក់១ដុល្លារអាមេរិក ពោលគឺមានន័យថាតម្លៃរបស់​គឺមិនខុសពីរូបិយប័ណ្ណ(​ប្រាក់ដុល្លារ) ដែលគេប្រើប្រាស់ទូទាំងពិភពលោកនោះទេ។

បើតាមសេចក្ដីប្រកាសរបស់ធនាគារ JP Morgan បានឲ្យដឹងថា ពេលដែលអតិថិជនផ្ទេរលុយទៅអ្នកដទៃ តាមរយៈ blockchain លុយឌីជីថល JPM Coin នេះ​ នឹងត្រូវប្ដូរទៅជាប្រាក់ដុល្លារ ហើយតម្លៃរបស់វាក៏ស្នើប្រាក់ដុល្លារអាមេរិកផងដែរ។

មិនយូមិនឆាប់ លុយឌីជីថល JPM Coin នឹងត្រូវពង្រីកឬ ប្ដូរទៅជារូបិយប័ណ្ណធំៗផ្សេងៗទៀតក្រៅពីប្រាក់ដុល្លារអាមេរិក ប្រសិនបើ អ្នកអនុវត្តន៍ច្បាប់គាំទ្រលើ រូបិយប័ណ្ណឌីជីថលថ្មីនេះ។

បើតាមសម្ដីរបស់ លោក Jamie Dimon នាយកប្រតិបត្តិនៃ ធនាគារ JP Morgan Chase បានលើកឡើងកាលពីចុងឆ្នាំ ២០១៧ ថារូបិយប័ណ្ណឌីធីថល គឺជាលុយបោកប្រាស់ ព្រោះគ្មានអ្នកណាគ្រប់គ្រងច្បាស់លាស់។ យ៉ាងណាមិញគំនិតនេះ លោកបានទាត់ចោល ហើយលោកបានឲ្យដឹងថា លោកជឿជាក់លើសក្ដានុពលនៃ បច្ចេកវិទ្យា blockchain ព្រមទាំងគាំទ្រលុយឌីជីថល ដរាបណា វាមានការគ្រប់គ្រងច្បាស់លាស់​ និងមានច្បាប់ត្រឹមត្រូវ៕

អត្ថបទដោយ៖ ហុង

បញ្ចេញយោបល់
Loading...