​អបអរសាទរ ! នាយក្តីបង​​ធម៌នាយចឺម ​ ភ្ជាប់ពាក្យនឹងតារាសម្តែង សុវណ្ណ រ៉ាផា ថ្ងៃនេះ

0
14
Loading...

ប្រកាស​ចំណង​ស្នេហ៍​មិន​ទាន់​បាន​ប៉ុន្មាន ពេល​នេះ​នាយ ក្តី​ និង ​តារា​សម្ដែង​ សុវណ្ណ​រ៉ា​ផា ​សម្រេច​ដឹក​ដៃ​គ្នា​ភ្ជាប់​ពាក្យ​នៅ​​ថ្ងៃ​នេះ ​ដោយ​មាន​ភ្ញៀវ​ចូល​រួម​យ៉ាង​ច្រើន​​កុះ​ករ។​កន្លង​មក នាយ​ ក្តី​ ធ្លាប់​រង​ព័ត៌មាន​ច​ចាម​អា​រ៉ាម​ថា ​មាន​ទំនាក់​ទំ​នង​ស្នេហា​ភេទ​​ដូច​គ្នា​ជាមួយ​ នាយ ចឺម ​តារា​កំប្លែង​វិវត្ត​មក​ជា​តារា​ចម្រៀង​ រហូត​ដល់​ថ្នាក់​លែង​ប្រពន្ធ​ដើម្បី​នាយ ​ចឺម​ ទៀត​ផង។ ​​បើ​ទោះ​អ្នក​ទាំង​ពីរ​ បាន​ប្រកែក​ថា ​ទំនាក់​ទំនង​ពួក​គេ​គ្រាន់​ជា​បង​ប្អូន​ធម៌​ប៉ុណ្ណោះ ​តែ​ហាក់​គ្មាន​នរណា​ជឿ​នោះ​ឡើយ។
​ពេល​នេះ ​ពិធី​ភ្ជាប់​ពាក្យ​រវាង​នាយ ក្តី និង​តារា​សម្ដែង​ស្រី​រូប​ស្រស់ ​សុវណ្ណ ​រ៉ាផា ​បាន​រៀប​ចំ ​ធ្វើ​ឲ្យ​មហា​ជន ​ភ្លឺ​ភ្នែក ​និង​កាន់​តែ​ជឿ​ជាក់​ថា ​នាយ ​ក្តី ​មិន​មាន​ស្នេហា​ភេទ​ដូច​គ្នា​លើ​នាយ​ ចឺម ​ឡើយ។ ​ចំពោះ​ចំណង​ស្នេហ៍​របស់​នាយ​ ក្តី ​និង​រ៉ា​ផា ​វិញ ​បាន​បើក​ចំហ​ជា​សាធារណៈ ​កាល​ពី​ឆ្នាំ​មុន ​ក្នុង​ថ្ងៃ​កំណើត​របស់​នាយ​ ក្តី ​ដោយ​ម្ចាស់​ចិត្ត​របស់​ខ្លួន ​បាន​ធ្វើ​ខួប​ Surprise ​ដល់​លោក។ ​រីឯ ថ្ងៃ​មង្គល​ការ​វិញ ​គេ​នៅ​មិន​ទាន់​ដឹង​ថា ​នាយ ក្តី ​និង​ សុវណ្ណ ​រ៉ាផា ​រៀប​ចំ​នៅ​ពេល​ណា​នោះ​ទេ៕

 

បញ្ចេញយោបល់
Loading...