ថ្ងៃនៃសេចក្តីស្រលាញ់ តែបែរខេមជួបរឿងបែបនេះ

0
35
Loading...

គ្មានអ្នកណាមិនដឹងនោះទេ ថាលោក Rith Omega ដែលជាអ្នកដឹកនាំសម្ដែងល្បីឈ្មោះរបស់ថោន បានប្រកាសថានឹងយកករណីឃាតកម្មរំលោភសម្លាប់ញាត់ចូលក្នុងធុងទឹកកកដែលធ្លាប់ល្បីកក្រើក មកផលិតជាសាច់រឿងបទចម្រៀងរបស់ខេន។ អ៊ីចឹងហើយទើប មានការរំពឹងយ៉ាងខ្លាំងថា MV របស់លោកខេម ក្រោមចំណងជើងថា”អ្នកណាអោយអូនទៅ”របស់លោកខេម នឹងផ្ទុះខ្លាំង ជាពិសេសក្នុងពេលឈុតខ្លីរបស់បទនេះ គ្រាន់តែចេញបង្ហោះភ្លាមគឺទទួលការចាប់អារម្មណ៍ញាក់សាច់។

លោក Rith Omega អ្នកផលិតសាច់រឿងបានថ្លែងក្រោយបង្ហោះ Trailer បទ”អ្នកណាអោយអូនទៅ” យ៉ាងទាក់ភ្នែកនោះថា លោកសម្រេចចិត្តកែច្នៃសាច់រឿងឃាតកម្មករណីរំលោភសម្លាប់ហើយញាត់ដាក់ចូលធុងទឹកកក ធ្វើជាសាច់រឿងក្នុងបទរបស់លោកខេម គឺបទ”អ្នកណាអោយអូនទៅ” គឺដោយសារតែឃាតកម្មនេះ ជាករណីដ៍កក្រើក ហើយលោកចង់អោយអ្នកដែលបានដឹងឮដឹងថាលទ្ធផលនៃអ្នកប្រព្រឹត្តិគឺជួបលទ្ធផលដ៍អាក្រក់ ដែលមិនគួរយកគំរូតាម។ ការផលិតសាច់រឿងឃាតកម្មនេះ លោកថា មិនមែនចង់បង្ហាញករណីឃាតកម្មសាហាវ ដើម្បីបំផុសរឿងរ៉ាវអវិជ្ជមានក្នុងសង្គមនោះទេ តែចង់អបរំអោយមនុស្សយល់ដឹងពីល្បិចដ៍សាហាវរបស់មនុស្សអគតិហើយ ចេះការពារខ្លួនពីល្បិចអស់ទាំងនោះច្រើនជាង។

ក្នុងនោះលោកថាក្នុងសាច់រឿងនៃបទចម្រៀង”អ្នកណាអោយអូនទៅ” ក៍មិនសូវបង្ហាញពីសកម្មភាពឃាតកម្មនោះ តែបានបង្ហាញពីល្បិច និងពីភាពអន្តរាយរបស់ជនបង្ក ដែលបានធ្វើរឿងអគតិមួយនោះច្រើនជាង។ លោកថាសាច់មួយនេះ នឹងរំពឹងថាទទួលបានការគាំទ្រខ្លាំង ដោយសារតែនោះគឺជាបទចម្រៀងរបស់លោកខេម ដែលមានអ្នកគាំទ្រច្រើនមកហើយតាំងពីបទ”អ្នកណាអោយអូនទៅ” មិនទាន់គម្រោងផលិតMV ។ អ្វីដែលសំខាន់គឺសាច់រឿងនេះ មានការសម្ដែងដោយផ្ទាល់ពីតារាចម្រៀង ខេម ដែលលោកបញ្ជាក់ថា គឺជារសជាតិថ្មី ដែលនឹងធ្វើអ្នកទស្សនាប្លែកភ្នែក។ ឈុតឆាកនេះ នឹងក្លាយជាចំណងដៃមួយក្នុង១៤ កុម្ភៈ ដែលជាថ្ងៃនៃក្ដីស្រលាញ់ ដែលបញ្ជាក់ថាបទនេះនឹងចងដៃទិវារនៃក្ដីស្រលាញ់ ដើម្បីអោយមនុស្សទាំងឡាយមានតែក្ដីស្រលាញ់ចំពោះគ្នា ហើយមិនគិតអាក្រក់ចំពោះគ្នា។ លោកមិនទាន់ច្បាស់ថា MV បទ”អ្នកណាអោយអូនទៅ” នឹងត្រូវបង្ហោះផ្លូវការម៉ោងណានោះទេ ប៉ុន្តែធ្វើទាន់មុនថ្ងៃ១៤ កុម្ភៈ ដើម្បីទុកជាកាដូ៕

ក្នុងថ្ងៃ14កុម្ភះសំរាប់អ្នកទាំងអស់គ្នាគឺជាថ្ងៃដែលស្រស់ថ្លាតែចំពោះខេមវិញគឺជាថ្ងៃដែលអួលអាប់បំផុតសំរាប់គាត់😔សូមរង់ចាំទស្សន…

Posted by Official Town Production on Friday, February 8, 2019

ក្នុងថ្ងៃ14កុម្ភះសំរាប់អ្នកទាំងអស់គ្នាគឺជាថ្ងៃដែលស្រស់ថ្លាតែចំពោះខេមវិញគឺជាថ្ងៃដែលអួលអាប់បំផុតសំរាប់គាត់😔សូមរង់ចាំទស្សន…

បញ្ចេញយោបល់
Loading...