Real Madrid យកឈ្នះ Ajax ២-១ ក្នុង UEFA Champions League វគ្គ១៦ក្រុម​ចុងក្រោយ​

0
7
Loading...

ក្រុមការពារតំណែងជើងឯក Real Madrid បានយកឈ្នះក្រុមម្ចាស់ផ្ទះ Ajax Amsterdam ក្នុង លទ្ធផល ២-១ ក្នុងជើងទី១ នៃវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Champions League នាយប់មិញ នេះ។២គ្រាប់ចំណេញក្រៅដីនេះដែរ មានន័យថា ម្ចាស់ជើងឯកពានអឺរ៉ុប ៣សម័យកាលជាប់គ្នានេះមានសង្ឃឹមខ្ពស់ ដើម្បី ឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ក្រោយពេលបញ្ចប់ជើងទី២ នៅកីឡដ្ឋាន Santiago Bernabeu នាដើមខែ ក្រោយ ខណៈក្រុមជើងខ្លាំងហូឡង់ Ajax ត្រូវធ្វើការធ្ងន់ខ្លាំងឡើង។កីឡាករខ្សែប្រយុទ្ធជនជាតិបារាំង Karim Benzema ជាអ្នករកបានគ្រាប់បែកពងមាន់នៅនាទីទី៦០ តែត្រូវបាន Ziyech ជួយឲ្យម្ចាស់ផ្ទះតាមស្មើ ១-១ នៅ១៥នាទីបន្ទាប់ មុនពេលកីឡាករវ័យក្មេង Asensio រកបានគ្រាប់ជ័យ ជម្នះ នៅនាទីទី៨៧ចុងម៉ោង។គួរកត់សម្គាល់ផងដែរថា កីឡាករប្រធានក្រុម Sergio Ramos បានចូលលេងប្រកួតលើកទី៦០០ក្នុងក្លឹប អធិរាជស Real Madrid ដែលទទួលបានកាតលឿងផងដែរ ដោយត្រូវអវត្តមានក្នុងជំនួបជើងទី២ នៅទឹកដី អេស្ប៉ាញ តែកីឡាករ ខ្សែការពាររូបនេះអាចចូលលេងបានវិញ ប្រសិនបើក Real Madrid ឡើងដល់វគ្គ ៨ក្រុម ចុងក្រោយ៕

បញ្ចេញយោបល់
Loading...