កូនស្រវឹងខួបមកធ្វើបាបឪពុកម្ដាយ ឪពុកទ្រាំលេងបាន វាយជ្រុលដៃស្លាប់បាត់

0
11
Loading...

ខេត្តកណ្ដាល៖ នគរបាល ស្រុកកណ្តាលស្ទឹង បានឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ពាក់ព័ន្ធករណីឃាតកម្ម លើកូនប្រុសខ្លួនឯង ដោយសារតែកូនផឹកស្រាស្រឹងធ្វើបាបម្តាយ ។ ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅភូមិម្កាក់ ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ជនសង្ស័យឈ្មោះ ផង់ ជាង ភេទប្រុស អាយុ ៦៨ ឆ្នាំ មុខរបរ កសិករ ហើយជនរងគ្រោះជាកូនឈ្មោះ ផង់ បាន ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ អ្នកទាំងពីរមានទីលំនៅ នៅ ភូមិឃុំកើតហតុ ។ ដោយឡែកម្ដាយជនរងគ្រោះ ត្រូវជាប្រពន្ធ ជនសង្ស័យ ក៏មិនបានរស់នៅក្នុងផ្ទះនេះជាមួយប្ដី ដែរ មូលហេតុ មកពីកូនរបស់ខ្លួន ដែលជាជនរងគ្រោះផឹកស្រាស្រវឹងចេះតែធ្វើបាបគាត់រាល់ថ្ងៃរហូតគាត់រត់ចេញពីផ្ទះ រហូតថ្ងៃកើតហេតុជនរងគ្រោះផឹកស្រវឹងមករករឿងម្តាយទៀត ទើបឪពុកទ្រាំលែងបាន ក៏វាយកូនរហូតដល់ស្លាប់តែម្តង ។តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះ រស់នៅ មិនចុះសម្រុងមិនស្ដាប់តាមបង្គាប់ ឪពុកម្ដាយ និង ជេរប្រមាថ ជាប្រចាំអស់រយៈពេល៥ឆ្នាំ មកហើយ ដោយឪពុកខឹងកូន ជេរប្រមាថខ្លួន ជាឪពុក ជាញឹកញាប់ ក៏កើតរឿងឃាតកម្មនេះតែម្តង ។ បច្ចុប្បន្នជនសង្ស័យជាឪពុកត្រូវបានសមតកិច្ចឃាត់ខ្លួនកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់ ៕

បញ្ចេញយោបល់
Loading...