របៀបធ្វើ សាច់ជ្រូកបំពងដោតអំពៅ

0
38

គ្រឿងផ្សំ

  • សាច់ជ្រូកចិញ្រ្ចាំ៥០០ក្រាម
  • ខ្ទឹមក្រហមចិញ្រ្ចាំ១ ស្លាបព្រាបាយកន្លះ
  • ខ្ទឹមស កន្លះស្លាបព្រាបាយ
  • ស្ករស ១ស្លាបព្រាបាយកន្លះ
  • ម្រេច កន្លះស្លាបព្រាបាយ
  • អំបិល ចុងស្លាបព្រា
  • ម្សៅស៊ុបមាន់ កន្លះស្លាបព្រាកាហ្វេ
  • ទឹកត្រី ឬទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
  • ម្សៅមី កន្លះស្លាបព្រាបាយ
  • អំពៅកាត់ជាកង់១-២ ថ្នាំងអំពៅពុះជាដុំតូចៗល្មម សកសំបកចេញ

វិធីធ្វើ

Loading...

មុនដំបូងយកសាច់ជ្រូកមករាយអំបិល ម្រេច ម្សៅស៊ុបមាន់ ស្ករសរ ទឹកស៊ីអ៊ីវ ខ្ទឹមស ខ្ទឹមក្រហម ម្សៅមី និងស៊ុត ចូលគ្នាឲ្យសព្វចូលជាតិល្អ។ បន្ទាប់ពីសាច់លាយគ្រឿងចូល រស់ជាតិហើយយកវាមកធ្វើជារាងដុំៗ(ដូចរូប) រួចយកអំពៅដោតដាក់ចំកណ្តាល ធ្វើដូចនេះ រហូតទាល់តែអស់។ នៅពេលដែលធ្វើរួចរាល់អស់ហើយ យកវាមកដាក់បំពង ចាំមើលរហូត ទាល់តែឆ្អិនជាការស្រេច៕

បញ្ចេញយោបល់
Loading...