អីយ៉ាកូនអ្នកបាត់ដំបងពូកែអួតមកម្នាក់ទៀតហើយ ម៉ៃសុគន្ឋដាក់ម៉ាកប់ចង់ចុកឈាម

0
52
Loading...

យើងមើលឃើញថាអ្នកដែលល្បីមួយចំនួនបានលេចចេញពីខេត្តបាត់ដំបងទាំងវិស្ស័យសិល្បះ និង វិស្ស័យផ្សេងៗ។ ក្នុងនោះដែរគេឃើញមនុស្សពីរូបដែលកំពុងមានអំនួតដែលអាចប្រឈមនឹងការបាត់ឱកាសជោគជ័យធំ នាពេលអនាគតតួយ៉ាងដូចជា តារាចម្រៀង អ៊ាម វន្នីជាដើម ដែលតារារូបនេះនិយាយថាខ្លួនគេអាចនិពន្ឋ ទំនុកច្រៀង និង ភ្លេងបានដោយខ្លួនឯងផងដែរ។

ហើយពេលកន្លងទៅថ្មីៗនេះមានប្អូនប្រុស គឹម វ៉ាង ដែលជាអ្នកស្រាវជ្រាវព្រមទាំងផលិតមីល្ពៅខ្មែរបាត់ដំបង បានប្រកាសថាមិនទទួលការវិនិយោគទោះបីជាកំពុងខ្វះខាតក្តី។ ដំណឹងនេះបានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងមានទាំងការគាំទ្រ និងមិនពេញចិត្តចំពោះការសម្រេចចិត្តរបស់ម្ចាស់មីល្ពៅខ្មែរ។

ជាក់ស្តែងណាស់ ម៉ៃ សុគន្ធ ក៏បានបញ្ចេញមតិទៅកាន់ប្អូនប្រុស គឹម វ៉ាង ថា៖ “មីម៉ាម៉ា គេជិះយន្តហោះជុំវិញពិភពលោក ពិភពលោកទទួលស្គាល់ (នេះហៅថាការវិនិយោគពាណិជ្ជកម្ម) តែអាក្អូនមីល្ពៅខ្មែរ ជិះកង់ឈើ លក់តាមភូមិទៅ មិនមែនមិនចង់គាំទ្រទេផលិតផលខ្មែរ តែមនុស្សមួយចំនួនវាអគតិពេក (ចឹងសុំអត់សុីទេ សុីទៅហោះ ក៏អត់សុីដែរ) គាំទ្រការវិនិយោគ ផ្តល់ការងារអោយកម្មករ បានអោយពិភពលោកស្គាល់ខ្មែរខ្ជិលនិយាយច្រើន តែអាក្អូនមីល្ពៅ អំណួតពេកហើយ”៕

តើបងប្អូនយល់យ៉ាងណាដែរ ចំពោះគំនិតមួយនេះ?

បញ្ចេញយោបល់
Loading...