ពុទ្ធោ! ម្តាយ និងបងស្រី ចំប៉ីខ្មៅ លើកម្រាមដៃដប់ស្រែកទ្រហ៊ោយំសូមឲ្យបងប្អូនខ្មែរ និង សម្ដេចក្រឡាហោម ស​ ខេង ព្រមទាំង ឯកឧត្តម ហ៊ុន ជា ជួយលើកលែងទោសឲ្យចំប៉ីខ្មៅផង

0
7
Loading...

នៅយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ យោងតាមគណនីហ្វេសប៊ុករបស់ក្រុមគ្រួសារ យិន ហេង ហៅ ចំប៉ីខ្មៅ បានបង្ហោះវីដេអូដោយម្តាយ និងបងស្រីបង្កើតបានសូមអភ័យទោសពីមហាជនឲ្យជួយលើកលែងទោសដល់កូន និងប្អូនរបស់ខ្លួនផង។ ដោយប្រភពដដែលបានសរសេររៀបរាប់ថា៖

“សូមជម្រាបសួរដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេសសម្ដេចក្រឡាហោម ស​ ខេង និង ឯកឧត្តម ហ៊ុន ជា​ ជាទីគោរព ! ខ្ញុំតំណាងអោយគ្រួសារទាំងមូលរបស់ប្អូនប្រុសខ្ញុំ យិន​ ហេង ហៅ ចំបុី ខ្មៅ ​សូមធ្វេីការសូមទោស ជាសារធារណះ ទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស​ ហើយខ្ញុំសង្ឈឹមថា បងប្អូនប្រជាពលរដ្ឋលេីកលែងទោសដល់ប្អូនប្រុសខ្ញុំបាទផង។​ ជាចុងក្រោយខ្ញុំនិងក្រុមគ្រួសារសូមជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់​ ជាពិសេសសម្ដេច ស​ ខេង និង​ ឯកឧត្តម​ ហ៊ុន​ជា​ អោយជូបតែពុទ្ធ​ពរទាំងបួនប្រការ អាយុ វណ្ណះ សុខះ​ ពលះ កុំបីឃ្លៀង​ឃ្លាតឡេីយ”​។

គួររំលឹកផងដែលថា យិន ហេង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយពីបុគ្គលរូបនេះ បានបង្ហាញការខឹងសម្បារនិងជេរប្រមាថដល់ជាតិសាសន៍ខ្មែរថាជាពូជបាត់ដី បន្ទាប់ពីត្រូវជនមិនស្គាល់មុខបានខោកក្បាលនៅតាមសាធារណៈ។ ក្នុងនោះជនសង្ស័យឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ ត្រូវបានតុលាការសម្រេចឲ្យឃុំខ្លួននៅពន្ធនាគារព្រៃសបណ្តោះអាសន្នដោយរង់ចាំចាត់ការជំនុំជម្រះតាមនីតិវិធីបន្តទៀត តាមការចោទប្រកាន់របស់ព្រះរាជអាជ្ញា លើឈ្មោះ យិន ហេង ពីបទ “ញុះញង់ឲ្យមានការរើសអើង” តាមមាត្រា៤៩៤ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ហើយបទល្មើសនេះ អាចមានទោសជាប់ពន្ធនាគារ ពី១ឆ្នាំ ទៅ៣ឆ្នាំ៕ សូមទស្សនាវីដេអូនៅខាងក្រោម៖

ម្តាយចំប៉ីខ្មៅ

ពេលកូនខុសតិចតួចមិនអីទេតែពេលទឹកដល់ច្រមុះទើបតាំងត្រដរគេមិនសម្លាប់គាត់ទេ គ្រាន់តែអោយវាដេកគុកសិនទៅអោយពិចារណាកំហុសវា

Posted by Oun Monito on Friday, February 8, 2019

បញ្ចេញយោបល់
Loading...