ឃាត់ខ្លួនក្មេងស្រី ២នាក់អាយុ១៥និង១៦ឆ្នាំ លួចម៉ូតូ បានសម្រេច នៅក្រុងសៀមរាប

0
14
Loading...

(សៀមរាប) កាលពីវេលាម៉ោង​១០ៈ២៥​នាទី ថ្ងៃទី៤​ ខែកុម្ភៈ ឆ្នាំ២០១៩​ ​ស្ថិតនៅក្រុមទី១០​ ភូមិកសិកម្ម​ សង្កាត់ស្រង៉ែ។ នារីវ័យជាង១០ឆ្នាំពីររូប​ មានឈ្មោះ ទី១.ឈ្មោះ​ វិន​ សុជា​ ហៅហេង​ ភេទស្រី​ អាយុ១៦ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ និងទី២-ឈ្មោះ​ វិន​ ស្រីលាភ​ ភេទស្រី​ អាយុ១៥ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ទាំងពីរនាក់មានស្រុកកំណើត​ និងទីលំនៅបច្ចុប្បន្ននៅភូមិកំពង់ថ្កូវ​ ឃុំមានជ័យ​ ស្រុកប្រាសាទបាគង​ ខេត្តសៀមរាប​។

ត្រូវនគរបាលចាប់ឃាត់ខ្លួន គឺធ្វើតាមបណ្តឹងជនរងគ្រោះ មានឈ្មោះ​ ហង់​ សុភាត់​ ភេទប្រុស​ អាយុ២៧ឆ្នាំ​ មុខរបរបុគ្គលិកសណ្ឋាគារ​ មានទីលំនៅបច្ចុប្បន្ននៅភូមិ/សង្កាត់ខាងលើ។ ពាក់ព័ន្ធនិងអំពើលួចម៉ូតូ បានសម្រេច។

បើតាមលោកឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌខេត្តសៀមរាប បានឲ្យដឹងថា ជនរងគ្រោះ​ បានទុកម៉ូតូរបស់ខ្លួនម៉ាកហុងដាឌ្រីម​ សេ១២៥​ ស៊េរីឆ្នាំ២០០៨​ ពណ៌ខ្មៅ​ ពាក់ស្លា​កលេខ​ សៀមរាប ១E.៤០៥២​ នៅក្រោមផ្ទះ​ ដោយកូនសោរនៅជាប់នឹងម៉ូតូស្រាប់​។ ពេលនោះត្រូវបានជនសង្ស័យទាំងពីរ ធ្វើសកម្មភាពលួចយកជិះចេញទៅបាត់​។ បន្ទាប់ពីបាត់ម៉ូតូហើយ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រង៉ែ។​

ក្រោយពីទទួលពាក្យបណ្តឹង ​នៅថ្ងៃទី៥​ ខែកុម្ភ:​ ឆ្នាំ២០១​៩​ វេលាម៉ោង១១ព្រឹក​​ សមត្ថកិច្ចបានចាប់ខ្លួនត្រង់ចំណុចហាង អ៊ុតសក់​ មួយកន្លែង នៅតាមបណ្តោយផ្លូវទៅភ្នំក្រោម​ ស្ថិតនៅភូមិ​អារញ្ញ សង្កាត់សៀមរាប។​ ក្រោយពេលសាកសួរ​ ជនសង្ស័យទាំងពីរនាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មលួចយកម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន។

បច្ចុប្បន្នកម្លាំងនគរបាលបានកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់ការិយាល័យជំនាញចាត់ការបន្ត ៕

បញ្ចេញយោបល់
Loading...