វិលមុខបាត់!​ បុរសម្នាក់ដែលអះអាងថាជាអ្នកវៃ ហេង​ យិន (ចំប៊ីខ្មៅ) ក្លែងក្លាយកុហកគេទេ (មានវីឌីអូ)

0
13
Loading...

ភ្នំពេញ ៖ ប្រិយមិត្តពិតជាបានដឹងរួចហើយអំពី រឿងរ៉ាវរបស់ចំប៊ីខ្មៅដែលត្រូវបានបុរសទំាង៣នាក់ បានខោកក្បាល រហូតដល់ហេង យិន ខឹងខ្លំាង Live វីឌីអូរជេប្រមាថខ្មែរខ្លំាងៗផងដែល រហូតដល់មហាជន ផ្ទុះប្រតិកម្មយ៉ាងខ្លំាង ចុងក្រោយ ហេង យិន ចេញមុខសុំទោសជាសារណះ តែមហាជនមិនអាចលលើកលែងចំពោះការប្រមាថនេះបានទេ ។ ក្រោយមកមានអាខោន be acoustic អះអាងថា គាត់អ្នកវៃខ្ទើយនោះ ស្រាប់តែចូលដល់សម្ថកិច្ចសួរបែរជាមិនមែនទេ សមត្ថកិច្ចបានបញ្ជាក់ថា​ យុវជននេះ​ មិនមែនជាអ្នកខោកក្បាលបុគ្គល​ ហេង​ យិន​ ហៅចំប៉ីខ្មៅទេ​ គឺជាអ្នកក្លាហានក្លែងក្លាយ​នោះទេ។ចង់ជ្រាបច្បាស់ទស្សនាវីឌីអូខាងក្រោម

ថ្មីទៀតហេីយ​ ! យុវជនដែលអះអាងថាខ្លួនជាអ្នកខោកក្បាលបុគ្គល​ ហេង យិន ហៅចំប៉ីខ្មី​ ទីបំផុតសមត្ថកិច្ចបញ្ជាក់ហេីយ​ គឺជាអ្នកក្លាហានក្លែងក្លាយទេភ្នំពេញ​៖​ យុវជនម្នាក់ដែលបានអះអាងថា​ ជាអ្នកខោកក្បាលបុគ្គល​ ហេង​ យិន​ ត្រូវបានការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យា​ នាំខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដេីម្បីសួរនាំ​ ពេលនេះច្បាស់ហេីយ​ សមត្ថកិច្ចបានបញ្ជាក់ថា​ យុវជននេះ​ មិនមែនជាអ្នកខោកក្បាលបុគ្គល​ ហេង​ យិន​ ហៅចំប៉ីខ្មៅទេ​ គឺជាអ្នកក្លាហានក្លែងកក្លាយ​ ។ យុវជ​ននេះសមត្ថកិច្ចនាំខ្លួនមកកាន់អធិការខណ្ឌដូនពេញកាលពីវេលាម៉ោង​ ៥ល្ងាច​ ទី០៦​ ខែកុម្ភះ ឆ្នាំ២០១៩ នៅផ្លូវ១៨៤ សង្កាត់ផ្សារថ្មី៣​ ខណ្ឌដូនពេញ ។យោងតាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា​ យុវជនម្នាក់នេះមានឈ្មោះផាន់ សំរុង ភេទប្រុសអាយុ ២១ឆ្នាំ បុខរបរក្រុមហ៊ុនឯកជន (ដឹកជញ្ជូនម្ហូប) ស្នាក់នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ផ្ទះគ្មានលេខ បានបង្ហោះអាខោនហ្វេសបុករបស់ខ្លួនឯងថាខ្លួនបានវាយបុរសភេទទីបី ឈ្មោះយិន ហេង នៅថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង១០យប់​ នៅត្រង់ចំនុច២៤០ កែង១៩ ដោយមូលហេតុគ្រោះថ្នាក់ចរាចរណ៍ ។ ប៉ុន្តែតាមចម្លើយសារភាពរបស់ ឈ្មោះ យិន ហេង (ចំប៉ីខ្មៅ) នឹងតាមការចង្អុលបង្ហាញរូបថតបានអោយដឹងថាខ្លួនពុំដែលស្គាល់ឈ្មោះ ផាន់ សំរុង នោះទេ ។ ចំណែកសមត្ថកិច្ចយើងក៏បានយករូបថតរបស់ឈ្មោះ យិន ហេង មកបង្ហាញ ក៏យុវជននេះក៏មិនដែលស្គាល់ឈ្មោះ យិន ហេង ដែរ ដោយប្រាប់ថារឿងដែលកើតហេតុមិនមែននៅកន្លែងនោះទេ គឺកន្លែងកើតហេតុនៅ ត្រង់ចំនុច មុខមន្ទីពេទ្យរ៉ូយ៉ាល់រតនៈ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ចុងក្រោយឈ្មោះ ផាន់ សំរុង និង ឈ្មោះ យិង ហេង មិនដែលស្គាល់គ្នាពីមុនមកទេ ហើយក៏មិនបានវាយ ឈ្មោះ យិន ហេង (ចំប៉ីខ្មៅ) ។​ ដូច្នេះយុវជនដែលចង់ល្បីល្បាញនិងអះអាងថាខ្លួនជាអ្នកខោកក្បាលបុគ្គល​ យិន​ ហេង​ ហៅចំប៉ីខ្មៅ​ នោះ​ គឺមិនមែនជាអ្នកខោកក្បាលបុគ្គល​ យិន​ ហេង​ ទេ​ ពោល​ គឺជា​ អ្នកក្លាហានក្លែងក្លាយតែប៉ុណ្ណោះ​ ។ទោះយ៉ាងណាក្តី​ យុវជនជាអ្នកក្លាហានក្លែងក្លាយនេះកំពុងស្ថិតក្នុងការសួរនាំរបស់សមត្ថកិច្ចជំនាញនៅឡេីយ​ ៕

Posted by TVFB on Wednesday, February 6, 2019

បញ្ចេញយោបល់
Loading...