លេចវត្តមានលោកឧកញ៉ា ហ៊ុន ជា លោកសំណូមពរសមត្ថកិច្ចប្រើពេលត្រឹម ១០ នាទី យកចំប៉ីខ្មៅ ដាក់គុក ហើយលោកសុំពេល ១០ នាទី សម្រាប់ធ្វើរឿងមួយ…

0
13
Loading...

បន្ទាប់ពីបង្ហោះវីដេអូជេរដៀលខ្មែរពេញមាត់នៅមុខព្រះបរមរាជវាំង ដោយសារតែត្រូវជនមិនស្គាល់មុខចំនួន០៣នាក់បានខោកខ្លួន បណ្តាលឲ្យពកក្បាលនោះ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នេះបុគ្គលឈ្មោះ ហេង យិន ហៅ ចំប៉ីខ្មៅ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានហើយនៅឯសួនមុខវត្តបុទុម ហើយបញ្ជូនទៅប៉ុស្តិ៍អធិការខណ្ឌ ដូួនពេញ ហើយពេលនេះកម្លាំងសមត្ថកិច្ចកំពុងតែធ្វើការសាកសួរនាំតាមជំនាញរបស់ខ្លួន។

គួរបញ្ជាក់ថា ក្នុងនោះក៏មានវត្តមានរបស់លោកឧកញ៉ា ហ៊ុន ជា ក៏បានបកស្រាយថា ដំបូងគាត់ចង់ប្រើពេល ៥ ថ្ងៃ ដើម្បីចាប់ចំប៉ីខ្មៅ តែក្រោយពីអាន Comment គាត់ក៏សម្រេចចិត្តសំណូមពរសមត្ថកិច្ច យកចំប៉ីដោយ ប្រើប្រាស់ពេលវេលា ត្រឹម ១០ នាទី ចាប់បុគ្គលិកឈ្មោះ ហេង យិន ហៅ ចំប៉ីខ្មៅ។ ចុងក្រោយឧកញ៉ា ហ៊ុន ជា សូមពេល ១០ នាទី សម្រាប់សួរប៉ុន្មានសំនួរទៅចំប៉ីខ្មៅ៕

បញ្ចេញយោបល់
Loading...