កម្មករ-កម្មការិនី រោងចក្រ QMI ៥០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ដោយសារមកពីកម្មការិនីម្នាក់ មិនប្រយ័ត្នបាន…..

0
10
Loading...

ភ្នំពេញៈ កាលពីវេលាម៉ោង៧ៈ០០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានប្រាប់អោយដឹងថា កម្មករ-កម្មការិនីដែលបម្រើការងារនៅរោងចក្រ QMI ៥០នាក់ ក្នុងចំណោមកម្មករសរុបជាង៤ពាន់នាក់ នៅនេះ បានដួលសន្លប់ជាបន្តបន្ទាប់ ដោយសារមកពីកម្មការិនីម្នាក់ មិនប្រយ័ត្នបានមុតចង្អុលដៃចេញឈាម ហើយកម្មករនៅជិតនោះបានឃើញ ក៏មានកាភិតភ័យក៏ដួលសន្លប់តតគ្នាផងដែរ។

មុនពេលកើតហេតុ មានកម្មការិនីម្នាក់ មានឈ្មោះ ទឿន ស្វិត បានចូលមកជូតម៉ាស៊ីន ហើយដោយមិនប្រយ័ត្ន ក៏មុតចង្អុលដៃ ពេលនោះមានកម្មការិនីនៅជិតនោះ ឃើញមានឈាមក៏មានការភិតភ័យ ក៏ដួលសន្លប់តតគ្នា។ យ៉ាងណាក៏ដោយ ក្រោយមានហេតុការណ៍នេះ កើតឡើងភ្លាម សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យជាបន្តបន្ទាប់ផងដែរ ៕

បញ្ចេញយោបល់
Loading...